រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ បានបន្តដាក់ចេញវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារមុខរបរ ឬអាជីវកម្មដែលមាន     ហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជា លក្ខណៈឯកជនភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ក្នុងអំឡុងពេលនៃការបន្តដាក់ចេញ វិធានការរដ្ឋបាលនេះ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ត្រូវបានផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ រួមមាន ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក តែប៉ុណ្ណោះ៕

Share.