Lautaro Martinez

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lautaro Martinez បានចុះកិច្ចព្រមព្រៀងបន្តកិច្ចសន្យាថ្មី៥ឆ្នាំបន្ថែមទៀតជាមួយក្លិប Inter Milan រហូតដល់ខែមិថុនា ឆ្នាំ២០២៦ ខណ:កុងត្រាចាស់របស់គាត់ នឹងផុតកំណត់នៅឆ្នាំ២០២៣ ខាងមុខនេះ។

Lautaro Martinez វ័យ២៤ឆ្នាំត្រូវបានក្លិប Inter Milan ទិញពីក្លិប Racing Club ក្នុងតម្លៃ ២៥លានអឺរ៉ូកាលពីឆ្នាំ២០១៨ ដែលបានរួមចំណែកជួយក្លិបឈ្នះពាន Serie A រដូវកាល ២០២០/២១ ជាលើកដំបូងក្នុងរយ:ពេល ១១ឆ្នាំចុងក្រោយ។

គួររំលឹក Martinez បង្ហាញខ្លួនសរុប ១៤៤ប្រកួត ស៊ុតបញ្ចូលទី៥៤គ្រាប់ និងប៉ះឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី២១លើក ហើយគាត់គឺជាគោលដៅសំខាន់របស់ក្លិបធំដូចជា៖ Arsenal, Tottenham Hotspur និង Barcelona ប៉ុន្តែគាត់សម្រេចបន្តលេងឲ្យក្លិប Inter Milan។

Nicolò Barella

ក្រៅពី Martinez ឥលូវនេះខ្សែបម្រើសញ្ជាតិអុីតាលី Nicolò Barella នឹងចុះហត្ថលេខាបន្តកុងត្រាថ្មីចំនួន៥ឆ្នាំបន្ថែមទៀតនៅសប្តាហ៍ក្រោយ ជាមួយក្លិប Inter Milan នេះបើយោងតាមការបញ្ជាក់របស់លោក Fabrizio Romano

ប្រភព៖ Fabrizio Romano

Telegram-Troryorng
Share.