ខ្សែប្រយុទ្ធ Cristiano Ronaldo បានប្រកាសនៅលើគណនី Instagram អំពីមិត្តស្រីរបស់គាត់គឺអ្នកនាង Georgina Rodriguez កំពុងពពោះកូនភ្លោះ។

បច្ចុប្បន្ន Ronaldo មានកូន៤នាក់ដូចជា៖
– កូនប្រុសច្បង Cristiano Ronaldo Jr. អាយុ១១ឆ្នាំ
– កូនភ្លោះ Eva និង Mateo អាយុ៤ឆ្នាំ
– កូនពៅ Alana Martina អាយុ៣ឆ្នាំ។

Cristiano Ronaldo បានចាប់ផ្ដើមទំនាក់ទំនងជាមួយនឹងកញ្ញា Georgina Rodriguez តាំងពីឆ្នាំ២០១៦នៅពេលដែល Ronaldo ទៅកាន់ហាង Gucci នាទីក្រុង Madrid ដែលពេលនោះគឺ Georgina នៅជាជំនួយការក្នុងហាងនៅឡើយ ។

ស្នេហារបស់អ្នកទាំង២ហាក់បីដូចជារឹងមាំជាខ្លាំងដែលយើងបានដឹងហើយ Ronaldo ធ្លាប់មានមិត្តស្រីច្រើនក៏ដោយ តែពេលនេះរូបគេក៏ហាក់នឹងមិនដូរមិត្តស្រីទៀតឡើយដោយសារតែមិត្តស្រីសព្វថ្ងៃនេះគឺចេះយកចិត្តទុកដាក់ទៅលើរូបគេ និងម្ដាយគេផងដែរ។

Telegram-Troryorng
Share.