ទោះបីជាយ៉ាងណាក្ដី ការផ្លាស់ប្ដូរឈ្មោះនេះមិនប៉ះពាល់ដល់ App ផ្សេងៗដែលស្ថិតក្នុងក្រុមហ៊ុនមេទេ ពោលគឺ ប្ដូរឈ្មោះសម្រាប់តែក្រុមហ៊ុនមេ ដែលជាម្ចាស់ពួកគេតែប៉ុណ្ណោះ។

លោក Mark Zuckerberg បានប្រកាសឈ្មោះថ្មីនេះ ខណៈដែលលោកបានបង្ហាញពីផែនការបង្កើត Metaverse ជាពិភពអនឡាញដែលមនុស្សអាចលេងហ្គេម ធ្វើការ និង ទំនាក់ទំនងក្នុងបរិយាកាសនិម្មិត Virtual reality (គឺជាអ្វីដែលយើងអាចមានអារម្មណ៍ថា ដូចពិតៗ​) ដោយប្រើឧបករណ៍ VR។ ក្រុមហ៊ុន Facebook Inc ដែលបច្ចុប្បន្នបានប្ដូរឈ្មោះថា Meta គឺគ្រប់គ្រងលើបុត្រសម្ពន្ធមួយចំនួនទៀតដូចជា Facebook App, Messenger, Instagram, WhatsApp, Oculus, Workplace from Facebook, Portal និង Novi។

កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុនក៏បានដាក់បង្ហាញសញ្ញាថ្មីនៅទីស្នាក់ការកណ្ដាលរបស់ខ្លួននៅទីក្រុង Menlo Park រដ្ឋកាលីហ្វ័រញ៉ា ផងដែរ ដោយបានយកពាក្យ Meta មកជំនួសរូបសញ្ញាមេដៃ (Like)។

ពាក្យ Meta គឺជាពាក្យមកពីភាសាក្រិក ដែលមានន័យថា លើសពី។ ការកែប្រែនេះគឺជា សញ្ញាល្អសម្រាប់ដែលធ្វើឲ្យយើងអាចឈានទៅរស់នៅបែបយុគ្គសម័យថ្មីដ៏ទំនើប។ យើងសង្ឃឹមថា ពិភពនិម្មិតនេះ អាចត្រូវបានប្រើប្រាស់សម្រាប់អនុវត្តអ្វីៗទាំងអស់ ចាប់ពីការងារ ការលេង និងការប្រគុំតន្ត្រី រហូតដល់ការទំនាក់ទំនងផ្សេងៗ៕

Telegram-Troryorng
Share.