កាលពីយប់ថ្ងៃទី២៨ ឈានចូលព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo របស់ក្រុម Man United បានបង្ហោះរូបថតជាមួយអ្នកនាង Georgina Rodriguez មិត្តស្រីរបស់គាត់កំពុងពពោះកូនភ្លោះ លើគណនី Instagram ផ្ទាល់ខ្លួនរបស់គាត់។

គិតត្រឹមយប់ថ្ងៃទី២៩ ឈានចូលព្រឹកថ្ងៃទី៣០ ឆ្នាំ២០២១ ពោលគឺប្រើរយ:ពេលត្រឹមតែ១ថ្ងៃគត់ប៉ុណ្ណោះ ​រូបថតរបស់ខ្សែប្រយុទ្ធ​​ Cristiano Ronaldo បង្ហាញកូនភ្លោះបានបំបែកកំណត់ត្រាដោយក្លាយជារូបអ្នកកីឡាដែលមានអ្នក Likes (ចុចរូបបេះដូង) បានច្រើនជាងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្តបណ្តាញសង្គម Instagram ពោលគឺ២៨លាន Likes

រីឯអ្នកលេខ២គឺរូបថតរបស់ខ្សែប្រយុទ្ធ Lionel Messi កាន់អាវ PSG នៅកីឡដ្ឋាន Parc Des Princes ជាលើកដំបូង បន្ទាប់ពីចាកចេញពីក្លិបអ្នកមានបុណ្យ FC Barcelona បានចំនួន២២លាន Likes

Telegram-Troryorng
Share.