ក្លិបបាល់ទាត់ PSG ក្រោមការដឹកនាំរបស់លោក Mauricio Pochettino ទទួលបាន៣ពិន្ទុបន្ថែមក្រោយវាយបកយកឈ្នះចុងម៉ោងលើក្លិប Lille ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Parc des Princes កាលពីយប់មិញនេះ។

១គ្រាប់បើកឆាកនាំមុខរបស់ក្រុមភ្ញៀវដោយកីឡាករ David នៅនាទី៣១ បន្ទាប់ពីការបញ្ចូនបាល់យ៉ាងស្អាតដោយ Yilmaz ហើយលទ្ធផលនេះបន្តរហូតដល់ចប់វគ្គទី១, លុះឈានដល់វគ្គទឹ២ នៅនាទី៧៤ ប្រធានក្រុម Marquinhos តាមស្មើ ១-១ ឲ្យក្រុមម្ចាស់ផ្ទះ និងគ្រាប់បាល់ជ័យជម្នះចុងម៉ោងដោយខ្សែប្រយុទ្ធ Angel Di Maria នៅនាទី៨៨ ធានា៣ពិន្ទុសម្រាប់សប្តាហ៍ទី១២។

Angel Di Maria

អ្វីដែលគេចាប់អារម្មណ៍ជាងគេគឺខ្សែប្រយុទ្ធ Lionel Messi ត្រូវបានប្តូរចេញនៅនាទី៤៥ ដាក់ជំនួសវិញដោយ Mauro Icardi ដោយសារ គាត់មានអាការៈឈឺចាប់សាច់ដុំ (Muscle Discomfort) អាចត្រង់សាច់ដុំភ្លៅ ខណ:មួយតង់ពេញ Messi ធ្វើមិនបានល្អ ដោយធ្វើអោយបាត់បាល់៧ដង (Lose Ball)។

Messi

ខាង​ក្រោម​ជា​វីដេអូ​ហាយឡាយ​នៃ​ការ​ប្រកួត​ទាំង​ស្រុង៖

Telegram-Troryorng

Share.