និយាយ​បាន​ថា​នេះ​ជា​ដំណឹង​ដ៏​រំភើប​មួយ​សម្រាប់​អ្នក​គាំទ្រ​រឿង​ «You Are My Glory» ប្រុស​ស្អាត​ Yang Yang និង​ស្រី​ស្អាត​ Dilraba នឹង​វិល​មក​ជួប​គ្នា​ជា​ថ្មី​នៅ​ក្នុង​ភាពយន្ត​បុរាណ​មួយ​ដែល​នឹង​ចាប់​ផ្ដើម​ថត​នៅ​ដើម​ឆ្នាំ​២០២២ខាងមុខ​នេះ​​។​

តួ​ឯក​ប្រុស​ស្រី​​​ពី​ភាពយន្ត​ភាគ​ចិន​ «You Are My Glory» បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​រំភើប​និង​កក់ក្ដៅ​បេះដូង​ពេល​បាន​ទស្សនា​រឿង​រ៉ាវ​ស្នេហា​ដែល​តួ​អង្គ​ទាំង​ពីរ​បាន​សម្ដែង​ ចាប់​ផ្ដើម​តាំង​ពី​ក្នុង​វ័យ​សិក្សា​ រហូត​ដល់​អ្នក​ទាំង​ពីរ​ចូល​ដល់​វ័យ​ធ្វើ​ការងារ​ ហើយ​បាន​វិល​ត្រលប់​មក​ជួប​គ្នា​ជា​ថ្មី​ ព្រម​ទាំង​បើក​បេះ​ដូង​ទទួល​យក​សេចក្ដី​ស្នេហា​ដ៏​បរិសុទ្ធ​ដែល​លាក់​កប់​ក្នុង​បេះដូង​តាំង​ពី​យូរយារ​ណាស់​មក​ហើយ​។

ថ្មីៗ​នេះ​មាន​លេច​ចេញ​នូវ​ដំណឹងដ៏​​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​កំពុង​ឡើង​ជិះ​នាវា Ship របស់​អ្នក​ទាំង​ពីរ​រំភើប​ស្ទើរ​ហោះ​ ព្រោះ​ដឹង​ដំណឹង​ថា​ Yang Yang និង​ Dilraba នឹង​ត្រលប់​មក​រួម​សម្ដែង​ជាមួយ​គ្នា​ម្ដង​ទៀត​នៅ​ក្នុង​រឿង​ «The Magic Blade»​ ដោយ​មាន​កំណត់​ការ​ថត​នៅ​ដើម​ខែ​មិថុនា​ ឆ្នាំ​២០២២ ខាង​មុខ​នេះ​។ រឿង​នេះ​ធ្លាប់​បាន​ថត​រួច​ម្ដង​ហើយ​កាល​ពី​ឆ្នាំ​ ២០១២ ដែល​កាល​ណោះ​សម្ដែង​ដោយ​ Wallace Chung ។

រឿង​សង្ខេប​៖ ២៤​ឆ្នាំ​មុន​ Yang Chang Feng មេបក្ស​ពិភពគុន​ ត្រូវ​គេលួច​ធ្វើ​ឃាត​យ៉ាង​អាថ៌កំបាំង​ រហូត​ក្លាយ​ជា​រឿង​ក្ដី​ធំ​ដែល​នៅ​មិន​ទាន់​រក​ពន្លឺ​ឃើញ​នៅ​ក្នុង​ពិភពគុន​។ ២៤​ ឆ្នាំ​ក្រោយ​ Fu Hong Xue ក្មេង​កំព្រា​កូន​តែ​ម្នាក់​របស់​ Yang Chang Feng ក៏​ត្រលប់​មក​សងសឹក​វិញ​ គេ​ត្រូវ​ពុះ​ពារ​ឧបសគ្គ​ និង​បញ្ហា​លំបាក​ជា​ច្រើន​ ឆ្លង​កាត់​ចំណោ​ទ​បញ្ហា​ចាក់ស្រេះ​ គំនុំ​ ស្នេហា​ គុណធម៌​ ស្អប់​ខ្ពើម​ ភក្ដីភាព​ និង​ អំពើ​ក្បត់​​។

​យ៉ាង​ណា​ដែរ​ហ្វេន​ៗ​ ព័ត៌មាន​នេះ​ចាត់​ទុក​ជា​ដំណឹង​ល្អ​ដែរ​ទេ​?

Telegram-Troryorng
Share.