មើល​ទៅ​សាច់​រឿង​រវាង​លោក ឌួង​ ឆាយ​ និង​អតីតភរិយា​ហាក់​មិន​អាច​រក​ទី​បញ្ចប់​បាន​ដោយ​ងាយ​ៗ​នោះ​ទេ​ ព្រោះ​ភាគី​ទាំង​សងខាង​ដូច​ជាមិ​ន​ព្រម​ចប់​ហើយ​សម្រុះ​សម្រួល​គ្នា​ស្ងាត់​ៗ​ឡើយ ប៉ុន្តែ​ភាគី​ទាំង​សង​ខាង​ជ្រើសរើស​វិធី​សាស្ត្រ​បក​អាក្រាត​ចំណុច​អវិជ្ជមាន​របស់​អតីត​ដៃ​គូ​ខ្លួន​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​សង្គម​ទៅ​វិញ​។ ដូច​ជា​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​ ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២១​ នេះ លោក​ ឌួង ឆាយ​ ដែល​ធ្លាប់​អះអាង​ពី​ចរិតដើរ​លេង​ផឹក​ស៊ី​យប់​ចោល​កូន​របស់​អតីត​ភរិយា​ (អ្នក​នាង​ ដេត ម៉ាលីណា)​ បាន​បញ្ចេញ​វីដេអូ​ភស្តុតាង​សំខាន់​មួយ​ដែលបង្ហាញ​ឱ្យ​ឃើញ​ការ​ពិត​ថា​អ្វី​ដែល​លោក​តែង​តែ​លើក​ឡើង ​នា​ពេល​កន្លង​មក​នោះ​គឺមិនមែន​ជា​ការ​ចោទ​ប្រកាន់​​ទេ​​។

លោក​ ឌួង​ ឆាយ​ បាន​ពោល​រៀបរាប់​ភ្ជាប់​ជាមួយ​នឹង​រូបថត​ព្រម​ទាំង​វីដេអូ​ភស្ដុតាង​ដែល​បណ្ដាល​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នក​លេង​បណ្ដាញ​សង្គម​ថា​៖

«ចេះខ្មាស់គេដែរបានខំដើរឱនមុខ។ សុខចិត្តអោយអ្នកបើកឡានជូនកូនស្រីពៅមកផ្ទះដើម្បីខ្លួនឯងប្រញាប់ទៅក្លឹបផឹកស្រវឹងជោគជាំដល់ម៉ោង 3 ភ្លឺ 2 ថ្ងៃជាប់គ្នា។ គ្រាន់ជូនកូនស្រីមកផ្ទះសិនក៏មិនបាន នេះហើយអ្នកម្តាយដូចឡាំយ៉ងមិនខុសសូម្បីបន្តិច។ សូមអរគុណពូមីងបងប្អូនជាច្រើនដែរបានផ្ញើមកខ្ញុំ និងលើកទឹកចិត្តខ្ញុំអោយប្តឹងទាមទារសិទ្ធិចិញ្ចឹមកូនៗមកវិញ។ ខ្ញុំសង្ឃឹមជឿជាក់តុលាការនឹងផ្តល់អទិភាពសំរាប់ខ្ញុំដើម្បីទទួលបានសិទ្ធិចិញ្ចឹមកូនៗត្រលប់មកវិញ ឌួង ឆាយ»

យោង​តាម​ការ​រៀបរាប់​របស់​លោក ឌួង ឆាយ ខាង​លើ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពីចេតនា​បញ្ចេញ​ភស្ដុតាង​រូប​ភាព​និង​វីដេអូ​នា​ពេល​នេះ​ ក្នុង​ក្ដី​សង្ឃឹម​ថា​តុលាការ​អាច​នឹង​ផ្ដល់​សិទ្ធិ​អាទិភាព​ដល់​លោក​ឱ្យ​ទទួល​បាន​សិទ្ធិ​ចិញ្ចឹម​កូន​ៗ​ត្រលប់​មក​វិញ​៕

Telegram-Troryorng
Share.