លោក Antonio Conte

ក្លិបបាល់ទាត់មាន់ខ្នាយមាស Tottenham Hotspur បានសម្រេចតែងតាំងលោក Antonio Conte ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេរយៈពេល២ឆ្នាំ ពោលគឺរហូតដល់ខែមិថុនា ឆ្នាំ២០២៣ ក្រោយបណ្តេញលោក Nuno Espirito Santo ចេញពីតំណែង។

អត្ថបទពាក់ព័ន្ធ៖ ក្តៅៗ! លោក Nuno ត្រូវបានក្លិប Spurs បណ្តេញចេញពីតំណែង

គួររំលឹកលោក Antonio Conte បានលាឈប់ពីតំណែងជាគ្រូបង្វឹក Inter Milan ក្រោយជួយក្លិបឲ្យឈ្នះជើងឯក Serie A លើកដំបូងក្នុងរយៈពេល ១១ឆ្នាំ មូលហេតុដោយសារការអាក់អន់ចិត្តជាមួយនឹងកង្វះធនធានហិរញ្ញវត្ថុរបស់ក្លិប។

គ្រូបង្វឹកវ័យ ៥២ឆ្នាំរូបនេះក៏ធ្លាប់មកដឹកនាំក្រុមតោខៀវ Chelsea ចំនួន២រដូវកាលផងដែរ ដោយជួយឲ្យក្លិបឈ្នះពាន Premier League, FA Cup សរុបចំនួន២គ្រឿង និងត្រូវបានក្លិបបណ្តេញចេញនៅរដូវកាលបន្ទាប់ ក្រោយដឹកនាំ Chelsea បញ្ចប់ចំណាត់ថ្នាក់លេង៥ មិនមានកៅអី Champion League លេង។

ប្រភព៖ Fabrizio Romano

Telegram-Troryorng

Share.