អ្នកប្រយុទ្ធ Rittewada Petchyindee Academy ដែល​ទើប​ចុះ​កុង​ត្រា​ប្រកួត​​នៅ​សង្វៀន ONE Champions នា​ដើម​ខែ តុលា នឹង​ឡើង​​បង្ហាញ​ខ្លួន​លើក​ដំបូង​នា​ថ្ងៃ​ទី ១២ វិច្ឆិកា ខាង​មុខ​នេះ​ក​ក្នុង​កម្មវិធី ONE:NEXTGEN II។

កីឡាករ​ចំណូ​ល​ថ្មី Rittewada  នឹង​ជួប​​ជើង​ខ្លាំង​មិត្ត​រួម​ជាតិ​ Saemapetch Fairtex ​ដែល​នឹង​ផ្ដល់​ភាព​សប្បាយ​រីករាយ​ខ្លាំង​ដល់​អ្នក​ទស្សនា​ជា​មិន​ខាន។ ក្នុង​ការ​ប្រកួត​ទម្ងន់ Bantamweight  ​សិស្ស​គុន​មក​ពី​ក្លិប Petchyindee Academy  អាច​ប្រកួត​បាន​ទាំង​មួយ​ថៃ និង ឃីកបុកសីង។ ​ប៉ុន្តែ ការ​ជួប​មិត្ត​រួម​ជាតិ គឺ​ជា​ការ​ប្រកួត​​មួយ​ថៃ។

កីឡាករ​វ័យ ២៥ ឆ្នាំ​ធ្លាប់​​ឲ្យ​ដឹង​បែប​នេះ ៖«​ខ្ញុំ​ពិត​ជា​រីករាយ​ណាស់​ដែល​បាន​ក្លាយ​ជា​ផ្នែក​​មួយ​​ចូល​រួម​នៅ​សង្វៀន ONE Championship ​ដែល​​ជា​ស្ថាប័ន​លំដាប់​កំពូល​មួយ។ ​​វា​ជា​ឱកាស​មួយ​ល្អ​សម្រាប់​ខ្ញុំ​​ ដើម្បី​បង្ហាញ​ជំនាញ​នៅ​សង្វៀន​លំដាប់​ពិភព​លោក  និង​ជួប​កីឡាករ​ខ្លាំង​ៗ​ជុំ​វិញ​ពិភព​លោក។ គោល​ដៅ​របស់​ខ្ញុំ គឺ​ប្រកួត​​ទាំង​មួយ​ថៃ និង ឃីកបុកសីង»។

កីឡាករ​មួយ​​សង្កត់​ធ្ងន់​ថា៖«​ខ្ញុំ​ត្រូវ​សម្រប​ខ្លួន​តាម​ស្ទិល​វ៉ៃ​របស់​ខ្ញុំ ​និង​ហ្វឹកហាត់​ដើម្បី​​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កាន់​តែ​ចាប់​អារម្មណ៍។  ខ្ញុំ​​នឹង​ធ្វើ​ឲ្យ​ល្អ​បំផុត​ដើម្បី​ឈាន​ដល់​គោល​ដៅ​ក្លាយ​ជា​ជើង​ឯក​ពិភព​លោក​ ONE World Champion»។

Rittewada គឺ​ជា​ជើងឯក​​សង្វៀន​ល្បី​ Lumpinee Stadium ​ឆ្នាំ​ ២០១៧, ​ជើងឯក WMC World Champion​ ឆ្នាំ ២០១៦, ​ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ប៉ុស្ដិ៍​​លេខ​៧​ថៃ ( Channel 7 Stadium Fighter of the Year) ឆ្នាំ ២០១៤ និង២០១៥,  និង​ ជើង​ឯក​​សង្វៀ​ន Channel 7 Stadium  ឆ្នាំ ​២០១៤។

គូ​ប្រកួត​ក្នុងសមរភូមិ​ ONE: NEXTGEN II

  • ជើង​ខ្លាំងថៃ Saemapetch Fairtex ជួបថៃ​ដូច​គ្នា Rittewada Petchyindee (ប្រកួត​មួយ​ថៃ)
  • ជើង​ខ្លាំង​ចិន Tang Kai ជួបកូរ៉េ​ខាង​ត្បូង​ Yoon Chang Min (ប្រកួត​គុន​ចម្រុះ)
  • ជើង​ខ្លាំង​ចិន Zhang Chunyu ជួបទីលុយអានី Dovydas Rimkus (ប្រកួត​បម្រុង​​កម្មវិធី​ខ្សែ​ក្រវាត់ឃីក​បុក​សីង​ទម្ងន់ Featherweight)
  • ជើង​ខ្លាំង​ថៃ Jo Nattawut ជួប​ជើង​ខ្លាំង​អាមេនី-រុស្ស៊ី Yurik Davtyan (ប្រកួត​បម្រុង​​កម្មវិធី​ខ្សែ​ក្រវាត់​ឃីក​បុង​សីង​ទម្ងន់ Featherweight)
  • ជើង​ខ្លាំង​ម៉ាឡេស៊ី Agilan Thani ជួប​ជើង​ខ្លាំង​ជប៉ុន Hiroyuki Tetsuka (ប្រកួត​គុន​ចម្រុះ​ទម្ងន់​៨៦​គីឡូក្រាម)
  • ជើង​ខ្លាំង​ចិន Han Zi Hao ជួប​ជើង​ខ្លាំង​បារាំង Victor Pinto (ប្រកួត​មួយ​ថៃ)
Telegram-Troryorng
Share.