ក្រុមបាល់ទាត់ខេត្តព្រៃវែង បានបង្ហាញបញ្ជីឈ្មោះកីឡាករ២៤រូប ដើម្បីត្រៀមខ្លួនប្រកួតក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) រដូវកាលឆ្នាំ២០២១ ខាងមុខនេះ ខណៈក្រុមនេះគឺជាក្រុមមកពីថ្នាក់ខេត្តដំបូងគេ ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងរដូវកាលឆ្នាំ២០២០ កន្លងទៅ។

ក្រុមខេត្តព្រៃវែង ជាក្រុមជើងឯកថ្នាក់ខេត្ត និងបន្តឈរលេខ៣ឆ្នាំចាស់ក្នុងវគ្គជើងឯកថ្នាក់ជាតិ ត្រូវធ្វើដំណើរទៅកាន់ខេត្តសៀមរាប ប្រកួតជាមួយក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ នៅវេលាម៉ោង៣:៣០នាទីរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ លើទីលានកីឡដ្ឋាន SRU Stadium ក្នុងវគ្គ១៦ក្រុមចុងក្រោយជើងឯកថ្នាក់ជាតិ នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន៕

Telegram-Troryorng

Share.