West-Ham

ក្រុមរហស្សនាមញញួរធំ West-Ham United ទទួលបាន៣ពិន្ទុដ៏មានសារ:សំខាន់ក្រោយបានយកឈ្នះក្រុមខ្លាំងហង្សក្រហម Liverpool ក្នុងលទ្ធផល ៣-២ នៅទឹកដី London នារាត្រីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៃក្របខណ្ឌ Premier League សប្តាហ៍ទី១១។

៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះ West-Ham សម្រេចដោយកីឡាករ Alisson Becker (ស៊ុតចូលទីខ្លួនឯង) បើកឆាកនៅនាទី៤, Fornals នាទី៦៧ និងចុងក្រោយដោយ Zouma នាទី៧៤ ខណ:ក្រុមភ្ញៀវ Liverpool វាយបក២គ្រាប់វិញដោយកីឡាករ Alexander-Arnold នាទី៤១ និង Origi នាទី៨៣។

គ្រាប់បាល់ Zouma

តើមានរឿងអ្វីកើតឡើងក្រោយ West-Ham យកឈ្នះ Liverpool?
– West-Ham បានបញ្ចប់កំណត់ត្រា ២៥ប្រកួតមិនដែលចាញ់សោះរបស់ Liverpool
– West-Ham គឺជាក្រុមតែ១គត់នៅរដូវកាល 2021-22 នេះដែលអាចយកឈ្នះ Liverpool ដំបូងគេ
– West-Ham ឡើងទៅកាន់លេខរៀងទី៣ (២៣ពិន្ទុ) ខណ: Liverpool ធ្លាក់មកលេខរៀងទី៤ (២២ពិន្ទុ)។

Liverpool
Telegram-Troryorng
Share.