ក្រុមអ្នកមានបុណ្យ FC Barcelona បានត្រឹមខកចិត្តក្រោយបានស្មើ ៣-៣ ទល់នឹងក្រុម Celta Vigo កាលពីយប់ថ្ងៃសៅរ៍ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅបន្ទាប់ពីនាំមុខគេ ៣-០ មុននៅក្នុងវគ្គទី១ នៃក្របខណ្ឌ Laliga Santander

យោងតាមការចុះផ្សាយរបស់ Opta បានឲ្យដឹងថាចាប់តាំងពីឆ្នាំ១៩៩៦ សរុប២៧៦ប្រកួត នៅពេលដែល Barcelona នាំមុខគូប្រកួត ៣-០ គឺតែងតែឈ្នះ ហើយកំណត់ត្រានេះត្រូវបានបញ្ចប់ ក្រោយ Celta Vigo វាយបកចុងម៉ោងតាមស្មើ ៣-៣ នៅកីឡដ្ឋាន Abanca Balaidos

៣គ្រាប់របស់ក្រុមភ្ញៀវ Barcelona កើតឡើងនៅក្នុងវគ្គទី១ ទាំងអស់ដោយកីឡាករ Fati, Busquets និង Depay លុះឈានដល់វគ្គទី២ ក្រុមម្ចាស់ផ្ទះ Celta ចាប់ផ្តើមវាយលុកសម្រុករកគ្រាប់បាល់ ៣គ្រាប់មកវិញដោយកីឡាករ Nolito និង Aspas ២គ្រាប់ម្នាក់ឯង។

តារាងចំណាត់ថ្នាក់បណ្តោះអាសន្ននៃក្របខណ្ឌ Laliga គិតត្រឹមសប្តាហ៍ទី១២-១៣៖

Telegram-Troryorng

Share.