ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ក្រសួងសម្រេចកំណត់សម័យប្រឡងថ្ងៃ ២៧ ធ្នូ ២០២១ ជាកាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២០-២០២១។


ក្រសួងនឹងចេញសេចក្តីណែនាំលម្អិត ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ តាមដំណាក់កាលសំណេរ ដំណាក់កាល កំណែ ដំណាក់កាលស្រង់បូកពិន្ទុ និងដំណាក់កាលប្រកាសលទ្ធផល ក្នុងពេលឆាប់ៗនេះ។

ក្រសួងបានសំណូមពរដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រង គ្រឹះស្ថានមធ្យមសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្សគ្រប់រូប ជ្រាបជាព័ត៌មាន និងត្រៀមលក្ខណៈ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

កន្លងមកក្រសួងអប់រំយុវជននិងកីឡាបានកំណត់កាលបរិច្ឆេទសម័យប្រឡងឌីប្លូមថ្នាក់ជាតិ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ និងសម័យប្រឡងបាក់ឌុបថ្នាក់ជាតិ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះណែនាំឲ្យរដ្ឋមន្ត្រីក្រសួងអប់រំពិចារណាពន្យាពេល ប្រឡងបាក់ឌុបដើម្បីឲ្យសិស្សាអាចបានសិក្សាបន្ថែមទៀតក្រោយពីសាលារៀនបាន បើកដំណើរការឡើងវិញក្នុងក្របខណ្ឌទូទាំងប្រទេស។

ក្រោយពីទទួលបានការឯកភាពពីប្រមុខរាជរដ្ឋាភិបាល ក្រសួងបានសម្រេចពន្យាពេលប្រឡង រហូតដល់ថ្ងៃទី២៧ខែធ្នូឆ្នាំ២០២១សម្រាប់ថ្នាក់បាក់ឌុប៕

Share.