កម្មវិធីប្រកួត Miss Grand International ដែលរៀបចំឡើងនៅក្នុងខេត្តភូកេត ប្រទេសថៃ បានប្រកាសឱ្យអ្នកគាំទ្របោះឆ្នោត Top5 Before Arrival ជ្រើសរើសបេក្ខនារីចំនួន៥រូបដែលមានការគាំទ្រច្រើនមានឱកាសទទួលទានអាហារពេលល្ងាចជាមួយនឹងលោក Nawat Itsaragrisil និងជាស្ថាបនិក Miss Grand International Organization , លោកស្រី Teresa Chaivisut អនុប្រធាន Miss Grand International Organization និងកញ្ញា Abena ម្ចាស់តំណែង MGI 2020។
កញ្ញា ប៉ូ គីមថេងសុតធីតា ម្ចាស់តំណែង MGC 2021 របស់កម្ពុជាកំពុងតែនាំមុខគេនៅលើការបោះឆ្នោត Top5 Best Before Arrival គិតត្រឹមព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។
បេក្ខនារី MGI តំណាងប្រទេសកម្ពុជា ប៉ូ គីមថេសុតធីតា ខណៈនេះកំពុងតែមានសំឡេងបោះឆ្នោតនាំមុខគេក្នុងចំណោមបេក្ខនារីដែលនាំមុខគេក្នុងកម្មវិធី Top5 Best Before arrival ទាំង ៥ប្រទេស មានប្រទេសមីយ៉ាន់ម៉ា ប្រទេសឥណ្ឌូនេស៊ី ប្រទេសហ្គូតិម៉ាឡា និងប្រទេសវៀតណាម។ យ៉ាងណាមិញកម្មវិធីបោះឆ្នោតនេះនៅមិនទាន់បិទបញ្ចប់នៅឡើយទេ ដោយបិទបញ្ចប់នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខត្រឹមវេលាម៉ោង៦ល្ងាច។
ដើម្បីចូលរួមបោះឆ្នោតឱ្យបេក្ខនារីកម្ពុជា ប៉ូ គីមថេងសុតធីតា សូមចូលរួម Like និង Share រូបថតរបស់បេក្ខនារីកម្ពុជានៅលើ Page Miss Grand International ដោយ Like មួយស្មើនឹង ១ពិន្ទុ ចំណែក Share មួយស្មើនឹង ៣ពិន្ទុ៕