កម្មវិធី​ប្រកួត​ Miss Grand International ដែល​រៀបចំ​ឡើង​នៅ​ក្នុង​ខេត្ត​ភូកេត​ ប្រទេស​ថៃ​ បាន​ប្រកាស​ឱ្យ​អ្នក​គាំទ្រ​បោះ​ឆ្នោត​ Top5 Before Arrival  ជ្រើសរើស​​បេក្ខនារី​ចំនួន​៥​រូប​ដែល​មាន​ការ​គាំទ្រ​ច្រើន​មាន​ឱកាស​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជាមួយ​នឹងលោក​ Nawat Itsaragrisil និង​ជា​ស្ថាបនិក​ Miss Grand International Organization , លោក​ស្រី​ Teresa Chaivisut  អនុប្រធាន​​ Miss Grand International Organization និង​កញ្ញា​ Abena ម្ចាស់​តំណែង​ MGI 2020។

កញ្ញា ប៉ូ គីមថេងសុតធីតា ម្ចាស់​តំណែង​ MGC 2021 របស់​កម្ពុជា​កំពុង​តែនាំ​មុខ​គេ​នៅ​លើការ​បោះ​ឆ្នោត​ Top5 Best Before Arrival គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ​។

បេក្ខនារី​ MGI តំណាងប្រទេស​កម្ពុជា​ ប៉ូ គីមថេសុតធីតា ខណៈ​នេះ​កំពុង​តែ​មាន​សំឡេង​បោះ​ឆ្នោត​នាំ​មុខ​គេ​ក្នុង​ចំណោម​បេក្ខនារី​ដែល​នាំ​មុខ​គេ​ក្នុង​កម្មវិធី​ Top5 Best Before arrival ទាំង​ ៥​ប្រទេស​ មាន​ប្រទេស​មីយ៉ាន់ម៉ា ប្រទេស​ឥណ្ឌូនេស៊ី ប្រទេសហ្គូតិម៉ាឡា និង​ប្រទេស​វៀតណាម។ យ៉ាង​ណា​មិញ​កម្មវិធី​បោះ​ឆ្នោត​នេះ​នៅ​មិន​ទាន់​បិទបញ្ចប់​នៅ​ឡើយ​ទេ​ ដោយ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ខាង​មុខ​ត្រឹម​វេលា​ម៉ោង​៦​ល្ងាច​។

ដើម្បី​ចូលរួម​បោះ​ឆ្នោត​ឱ្យ​បេក្ខនារី​កម្ពុជា​ ប៉ូ គីមថេងសុតធីតា សូមចូលរួម Like និង​ Share រូប​ថតរបស់​បេក្ខនារីកម្ពុជា​​នៅ​លើ​ Page Miss Grand International ដោយ​ Like មួយ​ស្មើ​នឹង ​១​ពិន្ទុ ចំណែក Share មួយ​ស្មើ​នឹង​ ៣​ពិន្ទុ៕

Telegram-Troryorng
Share.