ក្លិបបាល់ទាត់វិសាខា នឹងបើកទ្វារផ្ទះទទួលក្រុមភ្នំពេញក្រោន នាវេលាម៉ោង ៣:៣០នាទីរសៀល នៅកីឡដ្ឋានព្រីនស៍ ដែលជាជំនួបដ៏ធំប្រចាំសប្ដាហ៍ទី១៩ នៃលីគកំពូលកម្ពុជា ហើយទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រ។

កីឡាករសំខាន់របស់វិសាខា៖
១. ខ្សែប្រយុទ្ធ Marcus Haber សញ្ជាតិកាណាដា ស៊ុតបញ្ចូលទីបាន១៧គ្រាប់
២. ខ្សែប្រយុទ្ធ Ajayi សញ្ជាតិនីហ្សេរីយ៉ា ស៊ុតបញ្ចូលទីបាន១៤គ្រាប់
៣. ខ្សែប្រយុទ្ធ កែវ សុខផេង ស៊ុតបញ្ចូលទីសរុប៩គ្រាប់។

កីឡាករសំខាន់របស់ភ្នំពេញក្រោន៖
១. ខ្សែប្រយុទ្ធ Andres Nieto សញ្ជាតិកូឡុំប៊ី ស៊ុតបញ្ចូលទីសរុប១២គ្រាប់
២. ខ្សែប្រយុទ្ធ ប្រាក់ ធីវ៉ា ស៊ុតបញ្ចូលទីសរុប១១គ្រាប់
៣. ខ្សែប្រយុទ្ធ Matheus Souza សញ្ជាតិប្រេសុីល ស៊ុតបញ្ចូលទីសរុប៨គ្រាប់។

បច្ចុប្បន្នក្រុមភ្នំពេញក្រោន កំពុងឈរកំពូលតារាង ក្រោយឆ្លងកាត់១៧ប្រកួត ឈ្នះ១២ ស្មើ៤ និងចាញ់១ដង មាន៤០ពិន្ទុ ខណ:វិសាខា ស្ថិតនៅលេខរៀងទី២ មាន៣៨ពិន្ទុ បន្ទាប់លេងបាន១៧ប្រកួតដូចគ្នា ឈ្នះ១១ ស្មើ៥ និងចាញ់១។

*រឿងសំខាន់៖
ក្លិបវិសាខា ទើបតែប្រកាសចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក Colum Curtis ទាំងដែលការប្រកួតប្រជែងក្នុងពានរង្វាន់ Metfone Cambodian League រដូវកាល២០២១ មិនទាន់បញ្ចប់ ខណ:អ្នកជំនួសគឺលោក Akeeb Tunji Ayoyinka

ខណ:លោក ស៊ុំ វណ្ណា សម្រេចចាកចេញពីតួនាទីក្នុងនាមជានាយកបច្ចេកទេសក្រុមយុវជនថ្នាល និងក្រុមបាល់ទាត់ផ្នែកនារីរបស់ក្លិបភ្នំពេញក្រោន ក្រោយស្នាក់នៅ RSN អស់រយ:ពេល ១១៤១ថ្ងៃ។

ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi អាចប្រើទម្រង់ ៣-៤-៣
– អ្នកចាំទី៖ សាវែង សំណាង 
– ខ្សែការពារ៖ ឆុំ ភីសា,ជួន ចាន់ចាវ, Ose Takaki
– ខ្សែបម្រើ៖ Valerii Hryshyn, អ៊ន ចាន់ប៉ូលីន(C), យ៉ើ ម៉ូស្លីម,លឹម ពិសុទ្ធ
– ខ្សែប្រយុទ្ធ៖ Nieto, E Silva, ប្រាក់ ធីវ៉ា

វិសាខា ក្រោមការដឹកនាំរបស់លោក Akeeb Tunji Ayoyinka អាចប្រើទម្រង់ ៤-៣-៣
– អ្នកចាំទី៖ កែវ សុខសិលា, 
– ខ្សែការពារ៖ កែន ច័ន្ធសុភ័ក្ដ្រ, Khan, ចន្ថាជារី, ឆេង ម៉េង
– ខ្សែបម្រើ៖ ច្រឹង ពលរដ្ឋ,  Lee Jaegun, អ៊ិន សូដាវីដ
– ខ្សែប្រយុទ្ធ៖ MARCUS, Cristian Alex, កែវ សុខផេង (C)៕

ចាំមើលតើក្រុមរហ្សសនាមសិង្ហក្រហម អាចបំបែកកំណត់ត្រាឈ្នះជាលើកដំបូងលើក្រុមរហ្សសនាមសេះជំទង់បានដែរឬទេ ដ្បិតជួបគ្នា ៧លើកក្នុងពានមិត្តហ្វូនខេមបូឌានលីគកន្លងមក ភ្នំពេញក្រោន មិនធ្លាប់ឈ្នះវិសាខាម្ដងណាឡើយ ដោយក្រុមវិសាខា ធ្លាប់ឈ្នះ ៣ដង និងស្មើ ៤ដង។

ជំនួបគ្នាកន្លងមក ៧លើកក្នុងពានមិត្តហ្វូនខេមបូឌានលីគ៖
– វិសាខា ០-០ ភ្នំពេញក្រោន ជើងទី១ ឆ្នាំ២០១៨
– ភ្នំពេញក្រោន ១-៣ វិសាខា ជើងទី២ ឆ្នាំ២០១៨
– ភ្នំពេញក្រោន ១-៣ វិសាខា ជើងទី១ ឆ្នាំ២០១៩
– វិសាខា ៤-៣ ភ្នំពេញក្រោន ជើងទី២ ឆ្នាំ២០១៩
– ភ្នំពេញក្រោន ២-២ វិសាខា ជើងទី១ ឆ្នាំ២០២០
– វិសាខា ០-០ ភ្នំពេញក្រោន ជើងទី២ ឆ្នាំ២០២០
– ភ្នំពេញក្រោន ៣-៣ វិសាខា ជើងទី១ ឆ្នាំ២០២១៕

Telegram-Troryorng

Share.