
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្រ្វិក (CFA) បានបង្ហាញបញ្ជីកីឡដ្ឋាននៅតាមប្រទេសជាសមាជិកដែលបានអនុញ្ញាតឱ្យធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ជម្រុះបាល់ទាត់ជើងឯកពិភពលោក 2022 FIFA World Cup ប្រចាំទ្វីបក្នុងពេលខាងមុខ ខណៈមានប្រទេសចំនួន២២ មិនត្រូវបានអនុញ្ញាតឱ្យរៀបចំការប្រកួតនោះទេ។
ដូច្នេះប្រទេសសេណេហ្គាល់, ហ្សំប៊ី, ម៉ាឡាវី, ឡេសូតូ, ម៉ាលី និងអេស្វាទីនី ត្រូវរកទឹកដីនៅក្រៅប្រទេសដើម្បីធ្វើទីកន្លែងប្រកួតរបស់ខ្លួន ខណៈការប្រកួតនៅក្នុងទ្វីបឈានដល់ដំណាក់កាលទី២ហើយ ដោយនៅសល់ក្រុមចំនួន៤០ ចែកជា១០ពូល ចាប់ប្រកួតពីថ្ងៃទី៣១ ខែឧសភា ដល់១២ ខែតុលា ឆ្នាំ២០២១ ដើម្បីយកក្រុមចំនួន១០ឡើងទៅជុំទី៣។
ពានរង្វាន់ World Cup 2022 ដែលធ្វើឡើងនៅប្រទេសកាតារ នឹងជ្រើសរើសក្រុមខ្លាំងចំនួន៣២ មកពីទ្វីបនានា ដើម្បីប្រកួតដណ្តើមជើងឯក។ ទ្វីបអាហ្វ្រិក ទទួលបានកៅអី៥ក្រុម ដើម្បីចូលរួមប្រកួត ផងដែរ៕



