ព្រឹត្តិការណ៍​ប្រកួត​បាល់​ទាត់​ពិភព​លោក FIFA World Cup ដែល​ប្រព្រឹត្ត​រៀង​រាល់​ ៤​ឆ្នាំ​ម្ដង​នោះ នឹង​ធ្វើ​ឡើង​នៅ​ទឹក​ដី​ប្រទេសកាតារ ​ចាប់ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី១៨ ខែ​ធ្នូ ឆ្នាំ​២០២២ ខាង​មុខ​នេះ។ បច្ចុប្បន្ន​មាន​ប្រទេស​ចំនួន ៩ហើយ​ដែល​បាន​ឆ្លង​ផុត​ការ​ជម្រុះ​ហើយ​នឹង​ឡើង​លេង World Cup នា​ឆ្នាំ​ក្រោយដូចជា៖
១. ម្ចាស់​ផ្ទះ​កាតារ
២. សែប៊ី (លេខ១​ពូល A) 
៣. អេស៉្បាញ (លេខ១​ពូល B) 
៤. បារាំង (លេខ១​ពូល D) 
៥. ប៊ែលហ្ស៊ិក (លេខ១​ពូល E) 
៦. ដាណឺម៉ាក (លេខ១​ពូល F)
៧. ក្រូអាត (លេខ១​ពូល H) 
៨. ​អាល្លឺម៉ង់ (លេខ១​ពូល J) 
៩. ប្រេសុីល (លេខ១ ប្រចាំទ្វីបអាមេរិកខាងត្បូង)៕

ចំណែកឯក្រុមលេខ២ តាមពូលនីមួយៗនឹង​ត្រូវ​ប្រកួតវគ្គ Play-Off ជាបន្ដទៀតដើម្បីមានសិទ្ធិ​ទៅលេង World Cup 2022 ហើយក្នុងចំណោមវគ្គ Play-Off ទាំង១២ក្រុម មានតែ៣ក្រុម ប៉ុណ្ណោះដែលអាចមានសិទ្ធិឡើងទៅលេងបន្ដនៅប្រទេសកាតារ។ ខណ:ការចាប់ឆ្នាតវគ្គ Play-off និងត្រូវធ្វើឡើងនៅថ្ងៃទី២៦ ខែវិច្ឆិកាខាងមុននេះ។

Telegram-Troryorng
Share.