អនុប្រធាននាយកដ្ឋានវិទ្យុទាក់ទងមួយរូបបានឆ្លងជំងឺកូវីដ១៩បើទោះជារូបគាត់ បានចាក់វ៉ាក់សាំងជំងឺកូវីដពីរលើករួចហើយក្តី។
នេះបើយោងតាមការបញ្ជាក់របស់នាយកដ្ឋានវិទ្យុទាក់ទងតាមរយៈលិខិតផ្ញើជូនអគ្គស្នងការ នគរបាលជាតិនៅថ្ងៃទី០៥ខែឧសភាឆ្នាំ២០២១នេះ។
បើតាមនាយកដ្ឋានវិទ្យុទាក់ទង មន្ត្រីដែលបានឆ្លងជំងឺកូវីដ១៩រូបនេះបានឆ្លងជំងឺកូវីដ១៩ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺបន្ទាប់ពីលោកបានអញ្ជើញចូលរួមបុណ្យសពឪពុករបស់លោក ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ១៩កាលពីពេលថ្មីៗនេះ។
ក្នុងនោះក្រុមគ្រួសាររបស់លោកក៏បានឆ្លងជំងឺកូវីដ១៩ផងដែរហើយពេលនេះពួកគេកំពុង សម្រាកព្យាបាលនៅខេត្តកំពង់ស្ពឺ៕
