ថ្មីៗនេះ មហាជនអ្នកគាំទ្រការប្រកួត MGI ( Miss Grand International ) បានជ្រាបមកហើយ បេក្ខភាពបវរកញ្ញាតំណាងប្រទេស កម្ពុជា កញ្ញា ប៉ូ គីមថេងសុតធីតា បានធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ខេត្តភូកេតក្នុងប្រទេសថៃ ដើម្បីត្រៀមចូលរួមប្រកួតនៅលើឆាកអន្ដរជាតិ កាល​ពី​ពេល​ថ្មីៗ​នេះ​។ មហាជន​បាន​ផ្ដោត​ការ​ចាប់​អារម្មណ៍​ជា​ពិសេស​ចំពោះ​បវរ​កញ្ញា​ឆ្នាំ​នេះ​ ព្រោះ​រៀម​ច្បង​ លីវ ជីលី​ បវរកញ្ញា​ MGC ឆ្នាំ​២០២០ ធ្វើ​បាន​យ៉ាង​ល្អ​នៅ​លើ​វេទិកា​ប្រកួត​មួយ​នេះ​ ដូច្នេះ​គេច​មិន​​ផុត​នោះ​ទេ​ដែល​មហាជន​រំពឹង​ទុក​ខ្ពស់​ថា​ សុតធីតា​ MGC ២០២១ នឹង​ធ្វើ​បាន​លទ្ធផល​ល្អ​ដូច​ជា​រៀម​ច្បង​​ឆ្នាំ​២០២០​។

យ៉ាងណាមិញ បវរកញ្ញាសម្បុរស្រអែមកំពស់១.៧៥សង់ទីម៉ែត្ររូបនេះ មានវាសនាល្អ សម្រេចទទួលបានភាពជោគជ័យមួយតង់បាត់ទៅហើយ ដោយកញ្ញាបានជាប់នៅក្នុង Top 5 តាមរយៈការបោះឆ្នោត។ នៅក្នុងចំណោមនេះរួមមាន វៀតណាម កម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន និង​ប្រទេស​ហ្គូតិម៉ាឡា ។ សុតធីតា ក៏តែងតែបានសកម្មភាពយ៉ាងសកម្មមួយចំនួននៅពេលទៅដល់ប្រទេសថៃ ដូចជានាពេលជួបជុំអាហារល្ងាច ខាងអ្នករៀបចំកម្មវិធីបាន Live video សម្ភាសកញ្ញា ដែលធ្វើឱ្យហ្វេនអ្នកគាំទ្រនៅកម្ពុជា និងប្រជាជនថៃ មានការភ្ញាក់ផ្អើល និងចូលរួមអបអរដល់សុតធីតា ទាំងមិនទាន់បានឈានឡើងលើឆាកធំប្រជែងតែម្ដង។

ទន្ទឹមគ្នានោះដែរ ហ្វេនអ្នកគាំទ្ររបស់ កញ្ញា ប៉ូ គីមថេងសុធីតា នៅរង់ចាំចោលក្រសែភ្នែកតាមមើលសកម្មភាពនាងគ្រប់ពេលវេលា។ គ្រប់គ្នា​កំពុង​តែ​រំពៃ​មើល​ថា​ តើ​សុតធីតា មានភាពក្លាហ៊ាន អង់អាច ដើម្បីវាយបំបែកឧបសគ្គ ក្នុងសមរភូមិបវរកញ្ញាដ៏ក្ដៅគគុកនេះ បានកម្រិតណា បើធៀបជាមួយ លីវ ជីលី​ ដែល​ត្រឡប់មកវិញដោយ ជ័យជម្នះ​និង​មោទកភាព​ជាតិ​ ទោះ​មិនបាន​គ្រង​មកុដ MGI ២០២០ ក្ដី​។

គួររំលឹកដែរថា បើទោះមិនបានគ្រងមកុដ បវរកញ្ញា លីវ ជីលី ​ធ្លាប់បានឈ្នះបានពាន​រង្វាន់ «Grand Pageant’s Choice Award» នៅលើឆាក MGI ដោយទទួលបានការបោះ​ឆ្នោត​គាំ​ទ្រ​​ច្រើន​ជាងគេបង្អស់ក្នុងចំណោម Miss Grand ទាំង៦៣ប្រទេស។ មួយទៀតគឺ ការឈ្នះការប្រកួត Challenge ឬហៅថា Challenge «Queen with the Golden C​r​o​wn»​ បានជាប់​ចំ​ណា​ត់​ថ្នាក់​លេ​ខ​១ ក្នុងការប្រកួត Challenge «Queen with the Golden Crown»នេះ នៅក្នុងចំណោម Top 5 ផងដែរ។

ជាមួយគ្នានោះ មហាជនខ្មែរ ក៏បានចូលរួមអបអរសាទរគ្រប់គ្នាផងដែរ ហើយក៏បន្តការជួយបោះឆ្នោត ក៏ដូចជាការផ្ដល់​កម្លាំង​ចិត្ត និងលើកទឹកចិត្ត ដល់ កញ្ញា ប៉ូ គីមថេងសុធីតា ព្រមទាំងជូនពរឱ្យនាងទទួលបានជ័យជំនះនៅក្នុងវគ្គបន្តបន្ទាប់ទៀត រហូតឈាន​ដ​ល់​វគ្គ​ផ្ដា​ច់​ព្រ័ត្រដែល​ប្រារព្ធ​នៅ​ថ្ងៃ​ទី៤ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះហើយ៕

Telegram-Troryorng
Share.