ក្រោយនារីម្នាក់បង្ហោះសារ តាមគណនី Norng Lin ដោយបានសរសេរថា ” បងៗស្គាល់លេខប៉ូលិសទេ ខ្ញុំត្រូវ គេយកមកលក់ធ្វើការ អោយចិន ឥលូវខ្ញុំនៅ ពោធិ៍សាត់ នៅថ្មដាលើភ្នំ ខ្ញុំចង់ទៅផ្ទះវិញ ជួយខ្ញុំផង (069767952) “នោះ សមត្ថកិច្ចបានប្រតិបត្តិការសង្គ្រោះបានហើយ ។

ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជា និងមតិចង្អុលការដ៏ខ្ពង់ខ្ពស់របស់លោក ឧត្តមសេនីយទោ ស ថេង ស្នងការនគរបាលខេត្ត និងក្រោមការបញ្ជាដឹកនាំ និងរៀបចំផែនការដោយផ្ទាល់ពីលោកឧត្តមសេនីយត្រី ហៀង ស៊ីថា ស្នងការរង និងប្រធានក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្ត។

សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការរកឃើញជនរងគ្រោះ ឈ្មោះ ហ៊ន រស្មី ភេទស្រី ប្រហែលចន្លោះនៅម៉ោង 9:30នាទីយប់ ។បច្ចុប្បន្នសមត្ថកិច្ចយើងបាននាំជនរងគ្រោះមកដល់ប៉ុស្តិ៍ថ្មដារ និងរៀបចំកន្លែងស្នាក់នៅ និងការពារសុវត្ថិភាពជូនជនរងគ្រោះព្រមទាំងបានទំនាក់ទំនងផ្តល់ព័ត៌មានដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ ។ 

នៅព្រឹកស្អែកនេះ ១៨ វិច្ឆិកា ២០២១ សមត្ថកិច្ចយើងនឹងបន្តនីតិវិធីបន្ត និងនាំជនរគ្រោះ ឲ្យក្រុមគ្រួសារមកទទួល ដោយផ្ទាល់នៅកន្លែងសមត្ថកិច្ច។

Share.