កន្លងមកដោយមើលឃើញពីទុក្ខលំបាករបស់ក្មេងតូចៗជាសិស្សានុសិស្សនៅក្នុងស្រុកស្រីសន្ធរ កំពុងត្រូវការសាលារៀនមួយអាគារ តារាស្រី រឿន ណាត បានបង្ហោះសារអំពាវនាវស្វែងរកជំនួយពីសប្បុរសជនដើម្បីបើកការសាងសង់អាគារថ្មីជូនប្អូនៗ។ ការប្រកាសនោះត្រូវបានបង្ហោះកាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២១ ដោយបើកទទួលការបរិច្ចាកទឹកប្រាក់តាមរយៈកុងធនាគារ ABA របស់កញ្ញាផ្ទាល់។

កញ្ញាធ្លាប់បានលើកឡើងថា «បន្ទាប់ពីបានពិភាក្សាគ្នារួចយើងឃើញថា តម្លៃនែការជួសជុលសាលារៀនចាស់ អាចនិងចំណាយច្រើនសឹងតែស្មើ​និងតម្លៃនៃការសាងសងថ្មី ដូច្នេះហើយទើបយើងសម្រេចចិត្តថា និងសាងសង់សាលារៀនថ្មី សម្រាប់ជូនក្មេងៗវិញតែម្តង។ សម្រាប់បងប្អូននិងមិត្តៗសិល្បៈដែលចង់ចូលរួមចែកជាអំណោយជូនដល់ក្មេងៗ គឺយើងនិងទៅនៅថ្ងៃដែលយើងនិងក្រុងពិលីសាលារៀនថ្មីនោះតែម្តង»។

រហូតមកទល់ថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០២១នេះ មិនដល់រយៈពេលមួយខែពេញលេញផង តារាស្រីដួងបានស្វែងរកម្ចាស់ជំនួយក្នុងការសាងសង់អាគារសិក្សាថ្មីជូនប្អូនៗបានសម្រេច។ កញ្ញា រឿន ណាត បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីសកម្មភាពបើកការសាងសង់អាគារថ្នាក់រៀនថ្មី និងបានសរសេរសាររៀបរាប់ពីអារម្មណ៍រំភើបចំពោះការសប្បុរធម៌មួយនេះថា «ថ្ងៃនេះនាងខ្ញុំ រឿន ណាត ពិតជាសប្បាយចិត្តយ៉ាងខ្លាំងដែលបានមកធ្វើការបើកគម្រោងក្នុងការសាងសង់សាលារៀនថ្មីជូនដល់ប្អូនៗនៅខេត្តកំពង់ចាម ស្រុកស្រីសន្ធរ ហើយនាងខ្ញុំតំណាងឱ្យ សប្បុរសជនទាំងអស់ក៏បាននាំយកថវិការមកផ្ដល់ជូនខាងសាលា ដើម្បីធ្វើការសាងសង់សាលារៀនថ្មី» ។

កញ្ញា បានបន្ថែមទៀតថា «បន្ថែមពីនោះនាងខ្ញុំក៏បាននាំយកសម្ភារៈសិក្សារមួយចំនួនតាមរយៈការបរិច្ចាកពីសប្បុរសធម៌យកមកចែកជូនប្អូនៗសិស្សានុសិស្សដើម្បីប្រើប្រាស់ក្នុងការរៀនសូត្រ ហើយក៏សូមអរគុណយ៉ាងខ្លាំងទៅដល់សប្បុរសធម៌ទាំងអស់ដែលមានក្ដីស្រលាញ់ចំពោះប្អូនៗមានទឹកចិត្តដ៏ធំក្នុងការជួយទៅដល់ពួកគេ។ ជាចុងក្រោយនាងខ្ញុំសូមអបអរ នឹងជូនពរក្នុងកំឡុងពេល ព្រះរាជពិធីបុណ្យអ៊ុំទូកបណ្ដែតប្រទីបអកអំបុកនឹងសំពះព្រះខែនេះ អោយប្រជាជនកម្ពុជាទាំងអស់ជៀសផុតពីជម្ងឺកាចសាហាវផ្សេងៗ មានសុភមង្គល នឹងសិរីសួស្ដីក្នុងគ្រួសារផងដែរ»។

គួរជម្រាបបន្តិចទៀតថា តារាស្រី រឿន ណាត កន្លងមកមិនត្រឹមតែយកចិត្តទុក្ខចំពោះការងារសិល្បៈតែប៉ុណ្ណោះ កញ្ញាតែងតែឈឺឆ្អាលចំពោះការងារសង្គមតាមរយៈសកម្មភាពសប្បុរសធម៌នានាជាច្រើនទៀត ថែទាំងឧស្សាហ៍បង្ហាញឱ្យមហាជនឃើញថា កញ្ញាតែងតែគិតគូរ និងចង់ផ្ដល់ភាពកក់ក្ដៅទៅកាន់ក្មេងៗកុមារៗដែលកំពុងស្ថិតក្នុងវ័យសិក្សាថែមទៀតផងដែរ៕

អត្ថបទដោយ៖ Viseth Abel

Telegram-Troryorng
Share.