សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ចំនួន​៣០​នាក់ដំបូង​​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី២៣ ខែ​ វិច្ឆិកា នេះ​​ត្រៀម​ចេញ​ទៅ​ប្រកួត​ក្នុង​ពានរង្វាន់​បាល់ទាត់​ធំ​ប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup 2020 ដែល​ធ្វើ​នៅ​ប្រទេស​សិង្ហបុរី នៅ​ក្នុង​ខែ​ធ្នូ ខាង​មុខ ខណៈ​ក្រុម​បាល់ទាត់​វិសាខា មាន​កីឡាករ​ជាប់​ឈ្មោះ​ច្រើន​ជាង​គេ​គឺ​រហូត​ដល់​៦រូប។

ការ​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី​៥ ធ្នូ ២០២១ ដល់​ ១ មករា ២០២២ ខាង​មុខ​ដោយ​ពូល A មាន​ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និង​ទីម័រខាងកើត ហើយ​ពូល A មាន​​វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី កម្ពុជា និង​ឡាវ។ កម្ពុជា ត្រូវ​ប្រកួត​បើក​ឆាក​នៅ​ថ្ងៃ​ទី​៦ ធ្នូ ២០២១ ដោយ​ជួប​ក្រុម​ម៉ាឡេស៊ី លើ​ទីលាន​កីឡដ្ឋាន Bishan Stadium៕

Telegram-Troryorng
Share.