សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី (AFC) បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​ក្លិប​បាល់ទាត់​ដែល​ជា​សមាជិក​ទាំង៣១​ប្រទេស ដែល​ទទួល​បាន​អាជ្ញាប័ណ្ឌ​ក្លិប (Licensed Clubs) សម្រាប់​ប្រកួត​ក្នុង​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​កម្រិត​ទ្វីប 2022 AFC Cup ខាង​មុខ។

ដោយ​ឡែក​កម្ពុជា មាន​សមាជិក​ក្លិប​លីគ​កំពូល​ចំនួន​១៣ តែ​ក្នុង​នោះ​មាន​ក្លិប​​៦​ប៉ុណ្ណោះ​មាន​ឈ្មោះ​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី AFC ដោយ​ក្នុង​នោះ​មាន ១) ភ្នំពេញក្រោន ២) ព្រះខ័នរាជស្វាយរៀង ៣) វិសាខា ៤)បឹងកេត ៥) ណាហ្គាវើល និង​៦) អង្គរថាយហ្គឺរ។

សម្រាប់​ភាគី​កម្ពុជា ក្នុង​ឆ្នាំ​២០២២ ខាង​មុខ​មាន​ក្រុម​ចំនួន២ ឡើង​ទៅ​លេង​ក្នុង​ពានរង្វាន់ AFC Cup ដោយ​ក្នុង​មាន​១ក្រុម​ជា​ម្ចាស់​ជើង​ឯក​លីគ​កំពូល​កម្ពុជា រដូវកាល​២០២១ គឺ​ភ្នំពេញក្រោន ត្រូវ​មាន​ឈ្មោះ​នៅ​វគ្គ​ចែក​ពូល និង​ក្រុម​ម្ចាស់​ជើង​ឯក​ពានរង្វាន់​សម្តេចតេជោ ហ៊ុន សែន មាន​ឈ្មោះ​ប្រកួត​នៅ​វគ្គ​ជម្រុះ ដោយ​​ព័ត៌មាន​បឋម​ដែល​សារព័ត៌មាន​ត្រយង ទទួល​បាន​គឺ​ត្រូវ​ជួប​ក្រុម​ជើង​ឯក​រង​លីគ​កំពូល​ឥណ្ឌូណេស៊ី រដូវកាល​ឆ្នាំ​២០២១។

ដោយ​ឡែក​បើ​ក្រឡេក​មើល​តំបន់​អាស៊ាន​វិញ​មាន​ក្លិប​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី AFC ដូចជា៖
*អាជ្ញាប័ណ្ណ​​សម្រាប់​ពាន AFC Champion League 2022
-វៀតណាម ១១ ក្លិប
-ម៉ាឡេស៊ី ១០ក្លិប
-មីយ៉ាន់ម៉ា ៩ក្លិប
-ថៃ ៨ក្លិប
-សិង្ហបុរី ៦ក្លិប
-ហ្វីលីពីន ៤ក្លិប
*អាជ្ញាប័ណ្ណ​ក្លិប​សម្រាប់​ពាន AFC Cup 2022
​​-ឥណ្ឌូណេស៊ី ៩ក្លិប
-កម្ពុជា ៦ក្លិប
-ឡាវ ១ក្លិប
-ហ្វីលីពីន១ ក្លិប
-ទីម័រខាងកើត និង​ប្រ៊ុយណេ មិន​មាន​ក្លិប​ជាប់​នោះ​ទេ

Telegram-Troryorng
Share.