កាលពី​ថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ នៅក្នុង​ការប្រកាស​ពាន​រង្វាន់​កម្មវិធី American Music Awards 2021 ដែល​បាន​ប្រ​ពិ​ត្ត​ឡើង​នៅក្នុង​សាល​មហោស្រព Microsoft Theater ក្នុង​ទីក្រុង Los Angeles សហរដ្ឋអាមេរិក គឺ​មិនបាន​ប្រកាស​ឈ្មោះ​របស់​តារា​សិល្បករ​ណាមួយ​នោះទេ ដោយសារ​តែមាន​តារា​សិល្បករ​ជាច្រើន​ពេក មកពី​បណ្ដា​ប្រទេស​ជុំវិញ​ពិភពលោក​បាន​ចូលរួម។

អ្វីដែល​ធ្វើឱ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ខ្លាំង​នោះ គឺ​គេ​ឃើញ​មាន​ក្រុម​តារាចម្រៀង​ប្រុស​រូប​សង្ហា BTS មកពី​ប្រទេស​កូរ៉េ​បានបង្ហាញវត្តមានក្នុងកម្មវិធីនេះ។ ក្រុម​ចម្រៀង​ប្រុស​នេះ បាន​សាង​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​តារា​សិល្បៈ​អាស៊ី ក្នុងការ​ដណ្ដើមពានរ​ង្វាន់​លំដាប់ថ្នាក់​ពិភពលោក។ ក្រុម​ចម្រៀង​ប្រុស​ដែលមាន​សមាជិក៧នាក់​នេះ បាន​ដណ្ដើម​យកពាន Artist of The Year ដែល​បាន​យកឈ្នះ​គូប្រកួត​ដូចជា តារាចម្រៀង Ariana Grande, Drake, Olivia Rodrigo, Taylor Swift និង The Weeknd។

មិនតែប៉ុណ្ណោះ ក្រុម​ចម្រៀង BTS ក៏បាន​ដណ្ដើមបាន​ពានរង្វាន់ FAVORITE DUO OR GROUP ជា​លើក​ទី៣ ដោយ​បទ​ចម្រៀង​ប្រភេទ​មនោសញ្ចេតនា​របស់​ក្រុម​នេះ បានឈ្នះ​បទ My Universe របស់​តារាចម្រៀង Coldplay។

តារា​ប្រុស Kim Nam Joom ឬ​មាន​រហ័ស្ស​នាម​ថា Rap Monster បាន​ឡើង​បញ្ជាក់​នៅលើ​វេទិកា​កម្មវិធី​នេះ​ថា ក្រុម​របស់​ពួកយើង​បាន​ចូលរួម​មក​សម្ដែង​នៅក្នុង​កម្មវិធី​នេះ លើកដំបូង​ជាមួយ​នឹងបទ DNA។ នៅពេលនោះ ពួកយើង​មាន​អារម្មណ៍​ភ័យ​ញាប់​ញ័រ និង​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ការសម្ដែង។ ក៏ប៉ុន្ដែ វា​ជា​ពេលវេលា​ដែល​ហួស​មក​យូរហើយ ព្រមទាំង​ជា​ពេលវេលា​ដ៏​អស្ចារ្យ​សម្រាប់​ក្រុម​ពួកយើង។ យ៉ាងណាមិញ គ្មាន​នរណាម្នាក់​ធ្លាប់​គិតថា ពូក​យើង​នឹង​ដណ្ដើមបាន​ពានរង្វាន់​បែបនេះ​ឡើយ ក្រៅពី​អ្នកគាំទ្រ​បស់ BTS ។ ក្មេងប្រុស​កូរ៉េ​ទាំង ៧នាក់ បាន​សាមគ្គីភាព​គ្នា​ដោយ​ចិត្ត​ស្រឡាញ់​តន្ដ្រី ក៏​ដូច​អ្នកគាំទ្រ​បាន​សាង​ក្ដី​ស្រឡាញ់​ចំពោះ BST និង​បាន​សាង​ភាពសប្បាយ​រីករាយ​តាមរយៈ​ការច្រៀង​ទូទាំង​ពិភពលោក៕

Share.