រហូតមកទល់​ពេលនេះ អ្នកលេង​បណ្ដាញ​សង្គម​ថៃ​នៅ​មិនទាន់​បាត់​ក្ដៅស្លឹកត្រចៀក​នៅឡើយ​ទេ ចំពោះ​រឿង​ឈុត​តំណាង​ជាតិ Miss Universe Cambodia ឈុត «វប្បការិកា ចត្វា​និមិត្ត» ដែលមាន​ទម្រង់​ល្ខោនខោល ខ្មុកទសមុខ យកទៅ​បង្ហាញ​នៅ​ឆាក​អន្ដរជាតិ Miss Universe International 2021 នាពេលខាងមុខឆាប់ៗនេះ។

បើ​ងា​កមក​មើល​អ្នក​ស្នេហា​វប្បធម៌​ខ្មែរ​ឯណេះ​វិញ ហាក់ដូចជា​មិនបាន​បញ្ចេញ​កំហឹង​តបត​ក្នុង​រឿងនេះ​ទេ បែប​ជា​ពោល​ពាក្យពេចន៍​មួយចំនួន​ឱ្យ​អ្នកគាំទ្រ​ខ្មែរ​ស្ងប់ចិត្ត​ទៅវិញ។ យោងតាម​ការ​បង្ហោះ​រប​ស់​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ឈ្មោះ «វប្បធម៌​ខ្មែរ Khmer culture» បាន​បង្ហោះ​សារ​ថា ៖ «អ្នក​កាន់តែ​និយាយ​នោះ​ស្តែង​ថា​អ្នក​កាន់តែ​បង្ហាញ​ភាព​ល្ងង់​ពកថ្ងាស​របស់​អ្នក​ទៅកាន់​ពិភពលោក​ក្រុង​រា​ពណ៌ ឬ​ទស​មុខជា​តួឯក​ធំ​មួយ​ហើយក៏​ជា​តួ១ក្នុងចំណោម​តួ​ទាំង៤ នាយ​រោង នាង យក្ស ស្វាសំខាន់ៗនៃ​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ របាំ​ព្រះរាជ​ទ្រព្យ​ឬ​ល្ខោន​ហ្លួង និង​ល្ខោនខោល »។

ប្រភព​ដ​ដែរ​បាន​បន្ដថា «យើង​ពុំគួរ​តវ៉ា​ឬ​ប្រើ​សំដី​ជេរប្រមាថ​គេ​ឡើយ ព្រោះ​រឿង​បែបនេះ​មិនមែនជា​រឿង​កើតឡើង​លើក​ទី១ឡើយ។ផ្ទុយទៅវិញ​យើង​គួរ​ដឹងថា ទម្រង់​សិល្បៈ​បុរាណ​នេះ​ពុំ​ដូចគ្នា​ឡើយ ដោយ​ទម្រង់​ល្ខោន​ហ្លួង​រាំ​ដោយ​នាដកា និង​ទម្រង់​ល្ខោនខោល​រាំ​ដោយ​សិល្បៈករ ការសម្តែង​ក្បាច់​ក្រឡា ខ្នាត​ខុសគ្នា មួយ​ពោល មួយ​ច្រៀង​ខុសគ្នា។ជា​មោទនភាព​ដ៏​មហាអស្ចារ្យ​ទម្រង់​របាំ​ព្រះរាជ​ទ្រព្យ​ត្រូវបាន​ដាក់បញ្ចូល​កាលពី ថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣ នៅ​ទីក្រុង​អ៊ី​ស្គន់​ប៊ុល​ប្រទេស​តួ​គី ដោយ​ស្នា​ព្រះ​ហ​ត្ត​ដ៏​ថ្លាថ្លៃ​នៃ​សម្តេចព្រះរៀម​ជា​អម្ចាស់។និង​ទម្រង់​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត ដែលជា​ខោល​ទម្រង់​ដើម​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​នា​ថ្ងៃទី ២៨ ខែ វិច្ឆិកា​ឆ្នាំ ២០១៨ នៅ​ទីក្រុង​ព័រ​ល្វី សាធារណរដ្ឋ​ម៉ូ​រី​ស រួចរាល់​អស់ហើយ»។

ជា​ចុងក្រោយ​ប្រភព​នេះ​បាន​អះអាងថា «ដូច្នេះ​ការ​លាប​ពណ៌​ជេរប្រទិច​របស់​គា​ត់គ្មា​ន​ន័យ​ឡើយ​សម្រាប់​យើង អ្នកណា​ជា​ម្ចាស់​ដើម​ពិតប្រាកដ​ពិភពលោក​បានដឹង​ជាក់ស្តែង​គ្មាន​ក្រ​ឡៃ​ឡើយ។ផ្ទុយទៅវិញ​យើង​គួរតែ​ខិតខំ​ស្រ​វ៉ា​ស្រ​ទិញ​សិក្សា​រៀនសូត្រ ស្រាវជ្រាវ រក្សា​ការពារ លើក​ត​ម្កើ​ន​អោយ​តម្លៃ​នៃ​សិល្បៈជាតិ​យើង​អោយ​ក្លាវ​ក្លា​អោយ​ពិភពលោក​បានដឹង​និង​ស្គាល់​អោយ​កាន់តែច្បាស់​នោះ​គឺ​គ្រប់គ្រាន់​ហើយ»។

យ៉ាងណាមិញ អ្នកគាំទ្រ​ខ្មែរ ក៏បាន​ចូល Comment គាំទ្រ​ចំនុច​ដែល​បានលើកឡើង​នេះ​ថា «កុំ​ខ្វល់​ពាក់​ឡើង​ឆាក​ទៅ ខ្ញុំ​ចាំ​គាំទ្រ»។ ខ្លះ​ទៀតថា «ត្រឹមត្រូវ​ណាស់​អេ​ត​មីន»។ អ្នកគាំទ្រ​កញ្ញា ងិន ម៉ា​រ៉ា​ឌី នៅ​បន្ដ​ជំហរ​គាំទ្រ​ចំពោះ​ការនាំ​ឈុត​តំណាង​ជាតិ​មួយ​នោះ​ទៅលើ​ឆាក​អន្ដរជាតិ និង​ជូនពរ​ឱ្យ​កញ្ញា​ទទួលបាន​ភាពជោគជ័យ​ថែម​ទៀតផង៕

Share.