បុរសម្នាក់ជិះម៉ូតូបញ្រ្ចាសទិសពេលប៉ូលិសចរាចរណ៍កំពុងតែអនុវត្តន៍ច្បាប់ ថែមទាំង ស្រែក ឡូឡារករឿងចង់វាយសមត្ថកិច្ចនិងគំរាមដកស័ក្កិសមត្ថកិច្ចចោលទៀត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧កែងនិងផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមសមត្ថកិច្ចចរាចរណ៍ដែលឈរជើងនៅចំណុចកើតហេតុបានឲ្យដឹងថា មុនពេល កើតហេតុកម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោកនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ដូចសព្វដងតាមការណែនាំរបស់ស្នងការនគរបាលរាជធានីភ្នំពេញ។ ខណ:ពេលកំពុង តែអនុវត្តន៍ច្បាប់ចរាចរណ៍ស្រាប់តែបុរសខាងលើជិះម៉ូតូស្មាសរីវ៉ូពណ៌ខ្មៅមួយគ្រឿង  ពាក់ស្លាកលេខ ភ្នំពេញ1-BG 5792ធ្វើដំណើរទិសដៅពីកើតទៅលិចបម្រុងនិងបត់ឆ្វេង ពេលឃើញកម្លាំងសមត្ថកិច្ចស្រាប់តែបុរសជើងខ្លាំងខាងលើបានបត់ត្រលប់ក្រោយនិងជិះ បញ្រ្ចាសទិសបណ្តាលឲ្យដួលម៉ូតូតែមិនបណ្តាលឲ្យរងរបួសនោះទេ។

 ពេលនោះកម្លាំងសមត្ថកិច្ចបានដើរទៅសួរនាំស្រាប់តែបុរសរូបនេះស្ទុះដេញដាល់សមត្ថកិច្ច និងគម្រាមដកស័ក្កិចោលទៀតផង។

បច្ចុប្បន្នបុរសជើងខ្លាំងខាងលើត្រូវបានបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោកនៃ  ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរនិងចាត់ការតាមនិតិវិធី៕

Share.