Stamp Fairtex និង Ritu “The Indian Tigress” Phogat ត្រូវតតាំងគ្នាដើម្បីដណ្ដើមជើងឯក ONE Women’s Atomweight World Grand Prix Championship នៅនៅកម្មវិធី ONE: WINTERS WARRIORS ឯប្រទេសសិង្ហបុរី នាថ្ងៃសុក្រទី ៣ ខែធ្នូ ខាងមុខ។

Stamp Fairtex អាវ​ពណ៌ស្វាយ

Stamp បានថ្លែងថា ៖«ខ្ញុំមិនមានអារម្មណ៍ភ័យខ្លាចនោះឡើយ។ Ritu គឺជាមនុស្សធម្មតាម្នាក់ ដូចខ្ញុំដែរ។ Ritu បែបគិតថា ខ្ញុំខ្លាចរូបគេ។ ប៉ុន្តែ ធាតុពិត គេឯណោះទេដែលខ្លាចរូបខ្ញុំ។ បើសិនមិនខ្លាច ខ្ញុំទេ គេមិនមើលងាយរូបខ្ញុំក្នុងការអធិប្បាយកន្លងទៅឡើយ»។

កីឡាការិនិទាំងពីរកំពុងប្រឹងប្រែងយ៉ាងខ្លាំងដើម្បីឆ្ពោះទៅរកកំណត់ត្រាល្អបំផុតរបស់ក្នុងពិភពក្បាច់គុនចម្រុះ ជាពិសេសការដណ្ដើមខ្សែក្រវាត់ប្រាក់នេះតែម្ដង។ Stamp ដែលជាអតីតម្ចាស់ខ្សែក្រវាត់មួយថៃ និងឃីកបុកសីង ONE atomweight និងត្រូវតាំងចិត្តក្នុងជំហានឆ្ពោះទៅដណ្ដើមខ្សែក្រវាត់មាសឡើងវិញ។

«ពេលខ្ញុំបានលឺអំពីកម្មវិធីប្រកួត ខ្ញុំពិតជារីករាយក្នុងការក្លាយជាផ្នែកនៃក្ដីសុបិនរបស់ខ្ញុំ និងក្លាយជាជើងឯកក្នុងគុនចម្រុះ។ ហើយខ្ញុំចង់ក្លាយជាអ្នកគ្រងខ្សែក្រវាត់ពិភពលោកលើ៣ប្រភេទកីឡាផ្សេងគ្នា។ នេះជាការប្រកួតសំខាន់។ បើសិន ខ្ញុំឈ្នះការប្រកួតនេះ វាបង្ហាញថាកីឡាការិនីមួយថៃអាចឈ្នះខ្សែក្រវាត់ MMA និងបង្ហាញទៅអ្នករាល់គ្នាថាកីឡាការិនីថៃ មានសក្តានុពល ដូចរូបខ្ញុំដែរ»។ សិស្សគុនក្លិប Fairtex បានបន្តបែបនេះ។
ការប្រកួតផ្ដាច់ព្រ័ត្រនេះរវាងអ្នកជំនាញប្រយុទ្ធ Stamp និង អ្នកជំនាញចំបាប់ Phogat ដែលសុទ្ធតែកីឡាការិនីមានក្បាច់រហ័ស។ កីឡាការិនីទាំងពីរ មានកំណត់ត្រាឈ្នះ ៧ដង និង ចាញ់ ១ ដងដូចគ្នា។ ហើយគោលដៅ សុទ្ធតែចង់ឡើងទៅដណ្ដើមខ្សែក្រវាត់ ONE atomweight ពីកីឡាការិនីសិង្ហបុរី-អាមេរិក “Unstoppable” Angela Lee ទៀតផង។

កីឡាការិនីមកពីក្លិប Fairtex បានដឹងអំពីទេពកោសល្យដៃគូរួចទៅហើយ ប៉ុន្តែ Phogat ក៏មានភាពជឿជាក់ផងដែរ។ កីឡាការិនីដដែលបញ្ចេញទស្សនៈបែបនេះ ៖«ខ្ញុំបានសិក្សាអំពី Ritu យ៉ាងល្អិតល្អន់។ ខ្ញុំបានរៀបចំខ្លួនយូរមកហើយក្នុងការតតាំងរូបគេ។ ចំណុចខ្លាំងរបស់គេតែមួយគត់ គឺ ចាប់ផ្ដួល និងគ្រប់គ្រងការប្រកួត។ ក្បាច់ប្រយុទ្ធរបស់គេមិនល្អឡើយ។ ក្បាច់សំខាន់របស់គេ គឺ ប្រើខាវស្ដាំពេលចេញប្រយុទ្ធ»។
យ៉ាងណាក្ដី Phogat បានផ្ដួលកីឡាការិនីប្រយុទ្ធពីររូបដូចជា Meng Bo និង Jenelyn Olsim នៅវគ្គ ៨នាក់ និងវគ្គ ៤នាក់ចុងក្រោយ ប៉ុន្តែ Stamp នៅតែជឿថា “The Indian Tigress” មិនអាចផ្ដួលគេបានទេ។

កីឡាការិនីដដែលពិពណ៌នាថា៖«ខ្ញុំគិតថា ក្បាលពោះ និងចង្ការបស់នានៅខ្សោយ។ ចំណុចនោះ គឺ ខ្សោយ ។ ខ្ញុំអាចយកឈ្នះគេលើចំណុចនេះ។ Ritu មានចំណុចខ្លាំង គឺ ពេលដួលហើយ អាចរើឡើងវិញ។ ខ្ញុំមិនប្រយុទ្ធគឃ្លើនពេកទេ ហើយ ការពារកុំឲ្យ Ritu ចាប់ខ្ញុំបាន។ ខ្ញុំដោះស្រាយ [លើក្បាច់ផ្ដួលរបស់គេ] គឺត្រូវប្រើមួយថៃ។ ព្រោះពេលគេចូលមកខ្ញុំ វាច្បាស់ជាលឿនមិនខាន។ ខ្ញុំត្រូវប្រើជង្គង់ ឬ កែងដើម្បីបញ្ឈប់រូបគេ។ ខ្ញុំនឹងប្រើក្បាច់មួយថៃដើម្បីផ្ដួលរូបឲ្យបាន»។

Stamp សង្កត់ធ្ងន់ថា ៖«បើសិនខ្ញុំឈ្នះការប្រកួតនេះ ខ្ញុំនឹងអាចឡើងទៅដណ្ដើមខ្សែក្រវាត់ពី Angela Lee ដែលជាកីឡាការិនីដ៏ល្អម្នាក់។ ខ្ញុំពិតជារីករាយណាស់ដែលត្រូវឡើងជួបកីឡាការិនី ដែលខ្ញុំតែងតែសរសើរ»។

Stamp ជឿជាក់ថាគេនឹងឆ្ពោះទៅរកជ័យជម្នះមិនខាន។ Stamp មានផែនការច្បាស់លាស់ក្នុងការជួប Phogat ដែលមានជំនាញចំបាប់ខ្លាំងក្លា។ ប៉ុន្តែ Phogat នឹងប្រើការប្រកួតចម្ងាយជិត ដែលជាចំណុចខ្លាំងរបស់គេផងដែរ។ តើកីឡាការិនីរូបណានឹងគ្រងខ្សែក្រវាត់ប្រាក់នាដើមខែ ធ្នូ ខាងមុខ?

Telegram-Troryorng
Share.