បវរកញ្ញា​ពិភពលោក​ ប្រទេស​ Cote D’Ivoire ​ប្រចាំ​ឆ្នាំ​២០២១​ កញ្ញា​ Olivia Yace បាន​បង្ហាញ​ឈុត​​តំណាង​ជាតិ​ ដែល​និយាយ​ពី​រឿង​រ៉ាវ​របស់​កញ្ញា​ ជនជាតិ​ AKAN នៃ​ប្រទេស​កូតឌីវ័រ​ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​។

ឈុត​តំណាង​ជាតិ​នេះ​បង្ហាញ​ពី​ភាព​ស្រស់​ស្អាត, ស្ត្រីភាព,ក្លាហាន​​នៃ​មនុស្ស​ស្រី​ក្នុង​អម្បូរ​មួយ​នេះ​។ ឈុត​តំណាង​ជាតិ​នេះ​បង្កើត​​ឡើង​ដោយ​ដៃ​យ៉ាង​​ប្រណិត​ផ្ចិតផ្ចង់​​យ៉ាង​ពិសេស​។​ ឈុត​នេះ​បង្ហាញ​ពី​ស្ត្រី​ដ៏​ក្លាហាន​ដែល​ចេញ​មុខ​ពុះពារ​​​កុមារ​និង​ជា​អ្នក​ផ្ដល់​ជីវិត។ សំបក​ខ្យង​ដែល​បង្កើត​ជា​ឈុត​នេះ​ឡើង​គឺ​យក​មក​ពី​ក្នុង​មហាសមុទ្រ​ ជា​និមិត្ត​សញ្ញា​នៃ​ការ​បង្កើត​ថ្មី,​ជិវិត​និង​ការ​ការពារ​។

សំបក​ខ្យង​​ដែល​រចនា​ឡើង​ជា​រ៉ូប​មានក្បូរក្បាច់​ដ៏ស្អាត​ដែល​ចង់​រំលេច​ឱ្យ​ឃើញ​ពី​ទឹក​រលក​ដ៏ស្អាត​និង​ទឹក​ជ្រោះ​ធម្មជាតិ​ដ៏ស្រស់​បំព្រង​​នៃ​​ប្រទេស​នេះ​ (Côte d’Ivoire)។ មួក​ដ៏​ធំ​ដែល​បវរកញ្ញា​ពាក់​គឺ​ចង់​បង្ហាញ​ពី​ឧបករណ៍​ដាក់​ទឹក​ (ដូចក្អម​ ឬ​ឃ្លោក) ផ្ទុក​ទឹក​ពេញ​ដែល​ស្ត្រី​ជនជាតិ​ AKAN ទូល​នៅ​​លើ​ក្បាល​ក្រោយ​ពេល​ទៅ​ដង​ទឹក​មក​ពី​ទន្លេ​។ វា​គឺជា​ប្រភព​នៃ​ជីវិត​ និង​ជា​និមិត្ត​សញ្ញា​នៃ​ការ​ខិតខំ​ប្រឹងប្រែង​។ ខណៈ​សាច់​ក្រណាត់​ពណ៌​ទឹក​ក្រូច​តំណាង​ឱ្យ​ទង់ជាតិ​នៃ​ប្រទេស​ កូតឌីវ័រ​ ក៏​ដូច​ជា​និមិត្ត​សញ្ញាណ​នៃ​ការ​ស្នេហា​ជាតិ​។

ក្រោយ​អ្នក​គាំទ្រ​បាន​ឃើញ​ឈុត​រ៉ូប​តំណាង​ជាតិ​របស់​បវរកញ្ញា​ពិភពលោក​ប្រទេស​ កូតឌីវ័រ ត្រូវ​បាន​ផេក​ Sash Factor យក​មក​ផ្សព្វផ្សាយ​នៅ​លើ​ផេក​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចូល​មក​ Comment កោត​សរសើរ​ និង ​បង្ហាញ​ការ​ពេញ​ចិត្ត​យ៉ាងខ្លាំង​ចំពោះ​ឈុត​តំណាង​ជាតិ​របស់​បវរកញ្ញា​រូប​នេះ​៕

Telegram-Troryorng
Share.