កីឡាករបរទេសទាំង៤រូប

សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC បានប្រកាសចែកផ្លូវជាមួយកីឡាករបរទេស៤រូប៖ ខ្សែប្រយុទ្ធ ROMARIO ,ខ្សែការពារ RIO SAKUMA, ខ្សែប្រយុទ្ធ CHAN YOUNGHA និងខ្សែប្រយុទ្ធ TIMOTHY។

ជាពិសេសថ្មីៗនេះ កងយោធពលខេមរភូមិន្ទ ទើបតែសម្រេចសម្រេចបញ្ចប់កិច្ចសន្យាជាមួយលោក Lee Tae-hoon មុនពេលកំណត់ បន្ទាប់ពីដឹកនាំក្រុមបង្ហាញទម្រង់លេងមិនសូវបានល្អ។

គួរបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ បញ្ចប់នៅចំណាត់ថ្នាក់លេខ៧ ក្នុងក្របខណ្ឌ Metfone Cambodian League 2021 មាន២៣ពិន្ទុ ខណ:ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្លិប អគ្គិសនីកម្ពុជា ក្នុងលទ្ធផល ៤:០ យ៉ាងអាម៉ាសក្នុងទឹកដីខ្លួនឯង។

Lee Tae-hoon
Telegram-Troryorng
Share.