ទំនាក់ទំនង​​ក្នុង​គ្រួសារតារា​ Tiktok ម្នាក់​ដែលមាន​ឈ្មោះ​ account brookmaklin213 កំពុង​តែ​បង្ក​នូវ​ការ​ភ្ញាក់​ផ្អើល​និង​មិន​ពេញ​ចិត្ត​ខ្លាំង​ពី​បណ្ដា​សាធារណជន​ក្រោយ​ពេល​ដែល​នារី​រូប​នេះ​បាន​ចែក​រំលែក​រឿង​រ៉ាវ​ក្នុង​គ្រួសារ​របស់​ខ្លួន​ ជាពិសេស​រឿង​ដែល​អ្នក​នាង​បាន​ប្រើប្រាស់​វិធី​សាស្ត្រ​យក​ចិត្ត​ប្ដី​ ដោយ​ចែក​រំលែក​ប្ដី​ឱ្យ​ទៅ​រួមរស់​ជាមួយ​ម្ដាយ​និង​ប្អូន​ស្រី​របស់​ខ្លួន​ ពោល​គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​ស្វាមី​ខ្លួន​សប្បាយ​ចិត្ត​។

ជា​ការ​ពិត​ណាស់​​សេចក្ដី​ស្រលាញ់​រវាង​ម្ដាយ​​និង​កូន​ បង​និង​ប្អូន​ គឺជា​ពិត​រឹងមាំ​ពិបាក​នឹង​មាន​អ្វី​បំបែក​បំបាក់​បាន​ណាស់​ ប៉ុន្តែ​នៅ​ពេល​និយាយ​ដល់​ការ​ចែក​រំលែក​របស់​គ្នា​ប្រើប្រាស់​ មិន​ប្រាកដ​ថា​អាច​ចែក​គ្នា​បាន​គ្រប់​ទាំង​អស់​នោះ​ទេ​។

យ៉ាង​ណា​មិញ​ នារី​ជា​តារា​ tiktok ម្នាក់​ ហាក់​ដូច​ជា​មិន​សូវ​ខ្វាយខ្វាយ​ច្រើន​ពី​បញ្ហា​​ដូច​រៀបរាប់​ខាង​លើ​នេះ​នោះ​ទេ​ ព្រោះ​ Brook Maklin ​បាន​ចែក​រំលែក​ឱ្យ​ដឹង​ថា​​ខ្លួន​គ្មាន​បញ្ហា​ក្នុង​ការ​ចែក​រំលែក​ស្វាមី​ឱ្យ​ទៅម្ដាយ​ និង​ប្អូន​ស្រី​នោះ​ឡើយ​។

នៅ​ក្នុង​វីដេអូ​មួយ​ដែល​បង្ហោះ​ដោយ​សាមី​ខ្លួន​ផ្ទាល់​បាន​បង្ហាញ​ឱ្យ​ឃើញ​ Brook Maklin បាន​ណែនាំ​ម្ដាយ​និង​ប្អូន​ស្រី​របស់​ខ្លួន​ ហើយ​ថែម​ទាំង​និយាយ​ក្នុង​វីដេអូនោះ​ថា​ ខ្លួន ​និង ​ម្ដាយ​​ចែក​រំលែក​ស្វាមី​ជាមួយ​គ្នា​។ នារី​រូប​នេះ​បាន​ពន្យល់​បន្ថែម​ទៀត​ថា​៖ «នេះ​គឺជា​ម្ដាយ​របស់​ខ្ញុំ​ ខ្ញុំ​ចែក​រំលែក​ស្វាមី​របស់​ខ្ញុំ​ជាមួយ​នឹង​ម្ដាយ​ មួយ​សប្ដាហ៍​ម្ដង​ទៅ​ពីរ​ដង​។ មែន​ហើយ​ខ្ញុំ​ជា​ភរិយា​ប្រភេទ​នេះ​»។ Brook Maklin ក៏​បាន​​ឱ្យ​ដឹង​បន្ថែម​ទៀត​ដែរ​ថា​ «អ្នក​ដឹង​ដែរ​ថា​ថា​ហេតុ​អី? ពេលណាដែល​ខ្ញុំ​គ្មាន​អារម្មណ៍​ ខ្ញុំ​អាច​ឱ្យ​ប្ដី​ខ្ញុំ​ទៅ​រក​ម្ដាយ​ខ្ញុំ​ ហើយ​ជួនកាល​គេ​អាច​ទៅ​ប្រលែង​លេង​ជាមួយ​នឹង​ប្អូន​ស្រី​ខ្ញុំ​ទៀត ព្រោះ​ខ្ញុំ​ចង់​ឱ្យ​ប្ដី​ខ្ញុំ​គាត់​ស​ប្បាយ​ចិត្ត​»

ក្រោយ​ទង្វើ​របស់​តារា​ Tiktok រូប​នេះ​ត្រូវ​បាន​សាមី​ខ្លួន​បង្ហោះ​ចែក​រំលែក​ឱ្យ​អ្នក​តាមដាន (Follow) បាន​ដឹង​ ធ្វើ​ឱ្យ​មាន​មតិ​ជា​ច្រើន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ទង្វើ​របស់​នារី​​រូប​នេះ​ដោយ​បញ្ចេញ​មតិ​យោបល់​ចំពោះ​រឿង​​នេះ​ថា​៖ «បើសិន​ជា​មាន​អ្នក​ណា​ម្នាក់​ស្រាប់​តែ​​មាន​ផ្ទៃ​ពោះ​ នោះ​អ្នក​នឹងមាន​​ប្អូន​ប្រុស​ ប្អូន​ស្រី​ ក្មួយ​ប្រុស​ ឬ​ក្មួយ​ស្រី​ ឬ​អាច​ហៅ​បាន​ថា​កូន​ចុង​» ខណៈ​មាន​អ្នក​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា​ «ស្ដាប់​ទៅ​ចង់​ឈឺ​ក្រឡាប់​ចាក់​អស់​ហើយ​»។

ទោះ​ជា​សាមី​ខ្លួន​បាន​ចេញ​មក​បង្ហោះ​សារ​ជា​វីដេអូ​នៅ​លើ​ Platform tiktok បែប​នេះ​ក្ដី​ ប៉ុន្តែ​ចំពោះ​​ការ​ពិត​យ៉ាង​ណា​នោះ​គ្មាន​អ្នក​ណា​ដឹង​ឡើយ​ ចំណែក​​ករណី​នេះវិញ​​អាច​គ្រាន់​តែ​ការ​ទាញ​ចំណាប់​អារម្មណ៍​ លក្ខណៈ​យក​ Attention ដើម្បី​បាន​ Like , View និង​ Follow ​ពី​សំណាក់​តារាអនឡាញ​​រូប​នេះ​ក៏​ថា​បាន​។

គួរ​ដឹងថា​បច្ចុប្បន្ន​ Account Tiktok ដែល​មាន​ឈ្មោះ​ថា​ @Brookmaklin មាន​ចំនួន​ Follow សរុប​ជិត​១០​ម៉ឺន​ Account ហើយ៕

Telegram-Troryorng
Share.