បន្ទាយមានជ័យ÷ អនុវត្តតាមបទបញ្ជាររបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន អោយពិនិត្យនិងទប់ស្កាត់ការរំលោភទន្ទ្រានដីព្រៃលិចទឹក នៅព្រឹកថ្ងៃទី ២៩ ខែ វិច្ឆិកាឆ្នាំ២០២១ នេះនៅសាលប្រជុំនៃសាលាខេត្តបន្ទាយមានជ័យ មានកិច្ចប្រជុំបន្ទាន់មួយដើម្បីរៀបចំបង្កើតគណកម្មការចុះបង្ក្រាប និងទប់ស្កាត់ការរំលោភ ទន្ទ្រានដីព្រៃលិចទឹកតំបន់៣ ដឹកនាំប្រជុំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងមានការចូលរួមពី អភិបាលរងខេត្ត មន្ត្រីពាក់ព័ន្ធ រួមទាំងកងកម្លាំងប្រដាប់អាវុធជាច្រើននាក់ផងដែរ។

នៅក្នុងកិច្ចប្រជុំនេះឃើញថា មានឃុំចំនួនពីរនៅស្រុកព្រះនេត្រព្រះ បានអះអាងថា នៅចំណុចតំបន់៣ ដីព្រៃលិចទឹកពិតជាមានការរំលោភបំពាន ពីសំណាក់ពលរដ្ឋពិតមែន ដោយភូមិសាស្ត្រនោះស្គុគស្មាញពេក ឃុំពិបាកក្នុងការគ្រប់គ្រង។

លោក រ័ត្នដាសាណង់ អភិបាលស្រុកមង្គលបូរីអះអាងថា នៅក្នុងភូមិសាស្ត្រស្រុកមង្គលបូរី មិនមានការរំលោភទន្ទ្រានដីព្រៃលិចទឹកត្រង់តំបន់៣ក្នុង ភូមិសាស្ត្រស្រុកនេះធ្ងន់ធ្ងរនោះទេ ស្រុកដែលមានការរំលោភបំពានទន្ទ្រានព្រៃលិចទឹកខ្លាំង គឺស្រុកព្រះនេត្រព្រះ ជាពិសេសនៅក្នុងឃុំប្រសាទ។លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ បានលើកឡើងថា ការទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនោះ គឺកើតឡើងតាំងតែពីលោកមិនទាន់មកកាន់តំណែងជាអភិបាលស្រុកនេះម្លេះ ពោលគឺវាកើតឡើងតាំងពីជំនាន់អភិបាលស្រុកមុនៗរួចទៅហើយ។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានលើកឡើងថា ចំពោះបញ្ហារំលោភបំពានដីព្រៃលិចទឹកទាំងតំបន់១តំបន់២និងតំបន់៣ បើមានមន្ត្រីណារមាស់ដៃ ឬជ្រុលជាបានសញ្ញេធ្វើលិខិតកាន់កាប់លើដីរដ្ឋ ត្រូវបញ្ឈប់ ឬដកខ្លួនជាបន្ទាន់ បើមិនចង់មានបញ្ហាដល់ខ្លួនព្រោះតាមប្រសាសន៍របស់សម្តេច គឺដកហូតដីទាំងអស់នោះមកវិញ។ជាមួយគ្នាលោកឧត្តមសេនិយត្រី បោនប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកឧត្តមសេនី យ៍ទោ សិទ្ធិឡោះ ស្នងការនគរបាលខេត្តបានថ្លែ ងថា ចំពោះបេសកម្មនេះខាងកងកម្លាំងបានត្រៀមកម្លាំងរួចជាស្រេចហើយក្នុងការចុះប្រតិបត្រការ សហកាជាមួយអាជ្ញាធរខេត្តក្នុងការបង្ក្រាបបទល្មើសទន្ទ្រានដីព្រៃលិចទឹកនេះ។

ជាលទ្ធផល ឯកឧត្តម អ៊ុំ រាត្រី បានសម្រេចបង្កើតគណកម្មកា ចម្រុះរួមមានកម្លាំងទាំង៣ មាននគរបាលកងរាជអាវុធហត្ថ និងយោធា ដោយចុះទៅ កាន់ចំណុចឃុំប្រាសាទ ឃុំភ្នំលៀប នៃស្រុកព្រះនេត្រព្រះ និងឃុំសំបួរស្រុកមង្គលបូរី ដោយប្រើប្រាស់កាណូតជាង១០គ្រឿងចុះទៅកាន់តំបន់ព្រៃ លិចទឹកនៅព្រឹកថ្ងៃទី៣០វិច្ឆិកា ឆ្នាំ២០២១នេះតែម្តង៕

អត្ថបទ៖ ប៉ោយប៉ែត

Share.