លោក Cyril Ramaphosa ដែលជានាយករដ្ឋមន្រ្តីអាហ្វ្រិកខាងត្បូងបានលើកឡើងថា ការដាក់បំរាមលើការធ្វើដំណើរ គឺមិនសមហេតុផលតាមមូលដ្ឋានវិទ្យាសាស្ត្រ និង តាមក្បួនច្បាប់សុខាភិបាលអន្តរជាតិ។

លោកបានអំពាវនាវឲ្យបណ្ដាប្រទេសនានា ដកការរឹតបន្តឹងលើការធ្វើដំណើរមិនសមហេតុផល លើការហោះហើរ និងអ្នកដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូង ក៏ដូចជាប្រទេសអាហ្វ្រិកមួយចំនួនទៀត ក្រោយពេលដែលរកឃើញវីរុសបំប្លែងថ្មីនេះផ្ទុះចេញពីប្រទេសរបស់លោក ខណៈដែលការហាមប្រាមនេះមិនត្រូវបានជូនដំណឹងដោយវិទ្យាសាស្ត្រទេ។ លោកបន្ដទៀតថា ហាមប្រាមបែបនេះនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសទៅវិញទេ ហើយថែមទាំងធ្វើឲ្យខូចសមត្ថភាពឆ្លើយតប មិនតែប៉ុណ្ណោះរឿងនេះគឺជារឿងអយុត្តិធម៌ និង ការរើសអើងលើប្រទេសអាហ្រ្វិក ព្រមទាំងប្រទេសមួយចំនួនក្នុងទ្វីបអាហ្វ្រិកផងដែរ។

ករណីលុបចោលរាល់ការហោះហើរភ្លាមៗនេះ បានធ្វើឲ្យវិស័យទេសចរណ៍ដ៏សំខាន់របស់អាហ្វ្រិកខាងត្បូងមានភាពវឹកវរដោយសារការកក់សំបុត្រយន្ដហោះនានាត្រូវបានលុបចោលពេលកំពុងកើនឡើង បន្ទាប់ពីទទួលបានដំណឹងនៃការការឃើញវីរុស Omicron ក្នុងប្រទេស។

ប្រទេសជាច្រើនក្នុងពិភពលោកបានដាក់ប្រទេសអាហ្រ្វិកខាងត្បូង និង ប្រទេសជិតខាងនៅក្នុងបញ្ជីខ្មៅចាប់តាំងពីអ្នកវិទ្យាសាស្រ្តអាហ្វ្រិកខាងត្បូងបានរកឃើញវីរុសកូវីដ១៩ បំប្លែងថ្មី នៅក្នុងសប្ដាហ៍នេះ ហើយបានរាយការណ៍ទៅអង្គការសុខភាពពិភពលោកកាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា។ ពីដំបូងវីរុសនេះមានឈ្មោះថា B.1.1.529 ប៉ុន្ដែក្រោយមក WHO បានដាក់ឈ្មោះវីរុសនេះថា Omicron ដែលជាប្រភេទវីរុសគួរឲ្យព្រួយបារម្ភជាងវីរុសបំប្លែងខ្លួនផ្សេងៗទៀត។

លោកប្រធានាធិបតីអាហ្រ្វិកខាងត្បូងរូបនេះបានលើកឡើងទៀតថា ឧបករណ៍ដ៏មានឥទ្ធិពលបំផុតគឺវ៉ាក់សាំង ពេលនេះលោកបានជំរុញឲ្យប្រជាជនអាហ្រ្វិកខាងត្បូងទាំងអស់ត្រូវទៅទទួលការចាក់វ៉ាក់សាំងគ្រប់ៗគ្នា៕

ប្រភព៖ Aljazeera

Telegram-Troryorng
Share.