ភ្នំពេញ៖ បង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបានបាក់រាបដល់ដី រួមជាមួយនឹងរនាំងពុះចែកទ្រូងផ្លូវចំនួន6 ផ្ទាំងរងការខូចខាតយ៉ាងដំណំក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងខណ្ឌពោធិ៍សែនជ័យ ។

ករណីនេះបង្កឡើងដោយរថយន្តឡិចស៊ីស rx300 ពណ៌ប្រផេះមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2BD-1586 បើកបរដោយជនជាតិបរទេសក្នុងទិសដៅពីលិចទៅកើត តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកជាមួយនឹងបង្គោលភ្លើងនិងរនាំងពុះ ចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់រាបដល់ដី តែសំណាងល្អពុំបណ្ដាលឲ្យមានអ្នករងរបួស គ្រាន់តែខូចខាតរថយន្តនិងសម្បត្តិសាធារណៈតែប៉ុ ណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី 30 ខែវិច្ឆិកាឆ្នាំ 2021នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយកើតហេតុនគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញបានចុះទៅដល់ទីតាំងកន្លែងកើតហេតុ រួចស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

Share.