មនុស្សប្រុសស្រី 2 នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័មក្នុងភ្នក់ភ្លើង នៅខណ្ឌកំបូល ក្នុងករណីគ្រោះអគ្គិភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង។

ប្រភពពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ២នាក់ត្រូវជាប្ដី ប្រពន្ធនឹងគ្នាបានសម្រាកនៅក្នុងផ្ទះ នៅក្នុងបុរីកំសាន្ត។លុះដល់យប់រំលងអាត្រាតក៏មាន អគ្គិភ័យ ឆាបឆេះឡើងបង្កជាអណ្ដាតភ្លើងនិងផ្សែងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរខាងបានទំនាក់ទំនងទៅកាន់នគរបាល មកជួយបាញ់ ទឹក ពន្លត់។

ភ្លាមៗនោះសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានចេញមកជួយបាញ់ពន្លត់ ភ្លើងនិងបានចូលជួយសង្គ្រោះអ្នកជាប់នៅក្នុងនោះចំនួនពីរនាក់ យកទៅសង្គ្រោះ នៅឯ មន្ទីរពេទ្យ តែជាអកុសលដោយសារតែស្ថានភាពរបស់ជនរងគ្រោះមានការធ្ងន់ធ្ងរខ្លាំង ក្រុម គ្រូពេទ្យ មិនអាចជួយសង្គ្រោះបាន បណ្ដាលឱ្យបាត់បង់អាយុជីវិតទាំងពីរនាក់យ៉ាង អាណោចអាធ័ម។

គ្រោះអគ្គិភ័យនេះបានលេបត្របាក់អស់ម៉ូតូ 2 គ្រឿងនិងសម្ភារៈនៅក្នុងផ្ទះអស់មួយចំនួនធំ ហើយអគ្គិភ័យនេះមិនបានឆ្លងរាលដាលទៅផ្ទះអ្នកជិតខាងនោះទេ។សមត្ថកិច្ចសន្និដ្ឋានជា ជំហានដំបូងថាករណីអគ្គិភ័យនេះអាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។

ជនរងគ្រោះដែលបាត់បង់អាយុជីវិតទាំងពីរនាក់ ប្ដីមានឈ្មោះ ជា សុផល ភេទប្រុស ឣាយុខ្ទង់ ៦០ មានមុខរបរជាមន្រ្តីរាជការ។ប្រពន្ធមានឈ្មោះ សុខុម ភេទស្រី ឣាយុខ្ទង់៥០ឆ្នាំមានមុខ របរជាស្រ្តីមេផ្ទះ។

ករណីគ្រោះអគ្គិភ័យនេះកើតឡើងនៅយប់រំលងអធ្រាត្រចូលថ្ងៃទី 30 ខែវិច្ឆិកាឆ្នាំ 2021 នៅតាមបណ្ដោយផ្លូវបេតុងក្នុង សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន 4 គ្រឿង មួយគ្រឿងមកពី រដ្ឋបាល ខណ្ឌកំបូល 2 គ្រឿងមកពីបុរីក្ដីសង្ឃឹម និងមួយគ្រឿងទៀតមកពីកងឆ័ត្រយោង911៕

អត្ថបទ៖ភ្នាក់ងាររាជធានី

Share.