ស្ត្រីម្នាក់ជិះម៉ូតូទៅធ្វើការងាររោងចក្រ ត្រូវបានជនសង្ស័យគ្នា៤នាក់ជិះម៉ូតូ២គ្រឿង ឆក់ទាញ យកកាបូបទៅបាត់ដោយសុវត្តិភាព និងបណ្តាលឲ្យ ដួលរងរបួស រយះដៃជើង កាលពីវេលា ម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៤ ខាងលិចភ្លើង ស្តុប ជម្ពូវ័ន ចំណុចភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះឈ្មោះ យង់ ចន្ធី អាយុ៤១ឆ្នាំ មុខរបរ  កម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុម២ ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុក កំណើតភូមិអង្គរទ្រេត ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ សម្ភារៈបាត់បង់ក្នុងកាបូប មានលុយជាង២០ម៉ឺនរៀល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១សន្លឹក កាតចាក់វ៉ាក់សាំង ប័ណ្ណ ប ស ស និងឯកសារមួយចំនួនទៀត ។

ស្ត្រីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលកំពុងជិះម៉ូតូ ឆ្ពោះទៅធ្វើការងារ នៅឯខណ្ឌកំបូលធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ពីកើតទៅលិច ដល់ចំណុច កើតហេតុ លេចមុខជនសង្ស័យ៤នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម២គ្រឿង តាមពីក្រោយ មកធ្វើ សកម្មភាពឆក់យកកាបូបដែលចងថ្ពក់នឹងរានម៉ូតូ បានសម្រេចហើយ ជនសង្ស័យនាំគ្នាជិះ គេចទៅបាត់ ដួលម៉ូតូរងរបួសរយះដៃជើង ។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឲ្យសមត្ថកិច្ច ជួយស្រាវជ្រាវ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.