ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​ធ្វើ​ដំណើរ​​ទៅ​កាន់​ប្រទេស​សិង្ហបុរី ដែល​ជា​ទឹកដី​កណ្ដាល​ក្នុង​ការ​ប្រកួត​ពានរង្វាន់​បាល់ទាត់ AFF Suzuki Cup 2020 នៅ​វេលា​ម៉ោង​៩:៣០នាទី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី២ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ​នៅ​​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តាម​​ជើង​ហោះហើរ​លេខSQ 153។

តាម​ផែនការ​ប្រកួត ក្រុម​កម្ពុជា ស្ថិត​នៅ​ក្នុង​ពូល B ត្រូវ​ជួប​ក្រុម៖
-៦ ធ្នូ ២០២១ កម្ពុជា Vs ម៉ាឡេស៊ី នៅ​កីឡដ្ឋាន Bisan Stadium
-៩ ធ្នូ ២០២១ ឥណ្ឌូណេស៊ី Vs កម្ពុជា នៅ​កីឡដ្ឋាន Bisan Stadium
-១៥ ធ្នូ ២០២១ កម្ពុជា Vs ឡាវ នៅ​កីឡដ្ឋាន Bisan Stadium
-១៩ ធ្នូ ២០២១ វៀតណាម Vs កម្ពុជា កីឡដ្ឋាន Bisan Stadium

ពានរង្វាន់​បាល់ទាត់ AFF Suzuki Cup 2020 រៀបចំ​ឡើង​នៅ​២កីឡដ្ឋាន​ក្នុង​ប្រទេស​សិង្ហបុរី ខណៈ​ការ​ប្រកួត​ដំណើរការ​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ២០២១ ដល់ ១ មករា ២០២២ ដោយ​មាន​ក្រុម​ចូលរួម​ចំនួន១០ក្រុម បែងចែក​ជា​២ពូល។ ក្រុម​លេខ១​និង​លេខ២​តាម​ពូល​នីមួយៗ​មាន​ឈ្មោះ​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​និង​ផ្ដាច់ព្រ័ត្រ​ តែ​ម្តង៕

Telegram-Troryorng
Share.