អ្នកចាំទី អ៊ុំ វិចិត្រ ត្រូវ​បាន​ក្លិប​បាល់ទាត់​ជើង​ឯក​៧សម័យកាល​​នៃ​លីគ​កំពូល​កម្ពុជា គឺ​ក្រុម​ភ្នំពេញក្រោន ប្រកាស​ចែក​ផ្លូវ​គ្នា​ហើយ នៅ​ព្រឹក​​ថ្ងៃ​ទី​២ ខែ ធ្នូ ឆ្នាំ​២០២១ នេះ​នៅ​លើ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្លិប។

សេចក្ដី​ប្រកាស​របស់​ក្លិប​បញ្ជាក់​ថា៖«ក្លិប​បាល់ទាត់​ភ្នំពេញក្រោន បាន​សម្រេច​ចែក​ផ្លូវ​គ្នា​ជាមួយ​អ្នក​ចាំទី អ៊ុំ វិចិត្រ ក្រោយ​រូបគេបាន​ចូលរួម​ជាមួយ​ក្លិប​ក្នុង​រយៈពេល​ពីរ​រដូវកាល​កន្លង​មក​នេះ។ យើង​សូម​ជូនពរ​ឲ្យ​វិចិត្រ បាន​ទទួល​ជោគជ័យ​បន្ថែម​ទៀត​សម្រាប់​អាជីព​ជា​កីឡាករ​បាល់ទាត់របស់ខ្លួន»។

កីឡាករ អ៊ុំ វិចិត្រ បាន​ចាប់​អាជីព​ជា​កីឡាករ ដោយ​ចូលរួម​ជាមួយ​​ក្រុម​ Tiffy Army FC ចន្លោះ​ឆ្នាំ​២០០៨ ដល់​២០១៩ ហើយ​នៅ​ឆ្នាំ​២០១៩ ដល់​២០២១ បាន​ចូលរួម​ជាមួយ​ក្រុម​ភ្នំពេញក្រោន។

នៅ​មិន​ទាន់​មាន​សេចក្ដី​ប្រកាស​ផ្លូវការ​ណាមួយ​ថា​​ អ៊ុំ វិចិត្រ នឹង​ចូលរួម​ក្រុម​​ណាមួយ​នៅ​ឡើយ​នោះ​ទេ ប៉ុន្តែ​បើ​តាម​ដំណឹង​ក្រៅ​ផ្លូវការ​លេចឮថា​​ទំណង​ត្រឡប់​ទៅ​កាន់​ក្លិប​ចាស់ Tiffy Army FC៕

Telegram-Troryorng
Share.