កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំសាងសង់វិមានឯករាជ្យខេត្តកំពង់ចាម នៅចំណុចផ្លូវជាតិលេខ ៧ចាស់ មុខសួនសាធារណវិទ្យាល័យអប់រំពិសេស ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្ត​កំពង់ចាម ចុះថ្ងៃទី​០៣ ធ្នូ ២០២១។

ការដ្ឋានសាងសង់វិមានឯករាជ្យខេត្តកំពង់ចាម នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២១ និង គ្រោងបញ្ចប់នៅមុនថ្ងៃខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកង យោធពលខេមរភូមិន្ទ ០៩វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

សូមអានសេចក្ដីប្រកាសទាំងស្រុងខាងក្រោមនេះ

Share.