សម្រាប់​បវរកញ្ញា​ចក្រវាឡ​ថៃ​ឆ្នាំ​២០២១​ Miss Universe 2021 កញ្ញា​ Anchilee Scott-Kemmis មើល​ទៅ​ ទំនង​ជា​យីអ៊ុន​ដាក់​ ឆុត​ឆ្នាំ​ក៏​មិន​ដឹង​ ព្រោះ​​ជួប​តែ​រឿង​ស៊យ ទើប​តែ​បង្ហាញ​ឈុត​មិន​ទាន់​បាន​មួយ​ថ្ងៃ​ផង​បែរ​ជា​ត្រូវ​គេ​ជេរ​ប្រមាថ​ដោយ​ភាសា​ចាក់ដោត​ ថា​ជា​បវរកញ្ញា​មិន​ស្រលាញ់ជាតិ​។

កញ្ញា​ Anchilee គឺជា​បវរកញ្ញាចក្រវាឡ​តំណាង​ឱ្យ​ប្រទេស​ថៃ​ចេញ​ទៅ​ ប្រកួត​នៅ​ ប្រទេស​អ៊ីស្រាអែល​​ក្នុង​កម្មវិធី​ Miss Universe លើក​ទី​៧០​ ដោយ​នៅ​ ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០២១ ម្សិលមិញ​​កញ្ញា​បាន​​បង្ហោះ​រូប​ស្លៀក​ឈុត​​តំណាង​ជាតិ​​នៅ​ លើ​បណ្ដាញ​សង្គម​ (Social Media) ហើយ​ប្រាកដ​ណាស់​ច្បាស់​ជា​មាន​ Feedback ជា​ច្រើន​ពី​សំណាក់​មហាជន​និង​អ្នក​គាំទ្រ​ មិន​ថា​ជា​ការ​សរសើរ​ឬ​រិះគន់​នោះ​ទេ​។

ឈុត​ដែល​បវរកញ្ញា​រូប​នេះ​បាន​ស្លៀក​និង​បង្ហាញ​នៅ​ លើ​ប្រព័ន្ធ​អនឡាញ​បាន​ធ្វើ​ឱ្យ​មាន​ការ​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​មាន​អ្នក​យល់​ឃើញ​ថា​ឈុត​នេះ​មិន​ស័ក្ដិសម​ ជា​ឈុត​ដែលធ្វើ​បាប​ទឹក​ចិត្ត​ប្រជាជន​ថៃ​យ៉ាង​ក្រៃ​លែង​ «ស័ក្ដិសម​ដែរ​ទេ ​ដែល​យក​ខ្សែ​ស្បែក​ជើង​មានក្បូរ​ក្បាច់​និង​លក្ខណៈ​ដូច​ទៅ​ នឹង​ទង់ជាតិ​ ហើយ​សំខាន់​បំផុត​គឺ​ដាក់​នៅ ខាង​ក្រោម​បំផុត​គឺ​ពណ៌ខៀវទៀត​ មាន​ន័​យ​អី​ មាន​ចេតនា​លាក់​ពុត​ស្អី​មែន​ទេ? ធ្វើ​បែប​នេះ​មិនស័ក្ដិសម​នោះ​ទេ​ ក្រុម​ការងារ​ ក៏​ដូច​ជា​អង្គភាព​ពាក់ព័ន្ធ​ជួយ​ចាត់​ការ​ជា​ប្រញាប់​ ប្អូន​ស្រី​កំពុង​ធ្វើ​បាប​ចិត្ត​បង​ខ្លាំង​ពេក​ហើយ​ ទៅ​ នាង​បវរកញ្ញា​ស្អប់​ជាតិ​ឯង​​»។

បន្ទាប់​ពី​សំណេរ​របស់​បុគ្គល​ខាង​លើ​ត្រូវ​បាន​ចែក​រំលែក​ពេញ​សង្គម​អនឡាញ​ ក៏​កើត​មាន​ការ​វាយប្រហារ​យ៉ាង​ខ្លាំង​ថា​… «នៅ​ មាន​មនុស្ស​បែបនេះ​រស់​នៅ​ ទៀត​ឬ? នេះ​ឆ្នាំ​២០២១ហើយណា​, ខ្ញុំ​ថាហើយ​ ខ្ញុំ​គិត​តាំង​ពី​ឃើញ​កាល​ពី​ព្រឹក​មិញ​ម្ល៉េះ​ រឿង​ពណ៌​ស្បែក​ជើង​​, កាត់​អណ្ដាត​ខ្លួន​ឯង​ស្លាប់​ទៅ , ធ្វើ​តាម​ Pattern ដើម​ឱ្យ​អ្នក​ថានឹង​ប្រេះទ្រូង​ស្លាប់​ទៅ​ រំខានណាស់​លោក​ ឈុត​ស្អាត​សឹង​អី​នៅ​ ជេរ​ដើម្បី​ស្អី?, ធ្ងន់ធ្ងរ​ហើយ​ តទៅ​ ប្រហែល​ជា​ត្រូវ​ហាម​នាំ​ចូល​និង​ផលិត​ស្បែក​ជើង​ពណ៌​ខៀវ​ហើយ​មើល​ទៅ​ , ស្បែក​ជើង​ពណ៌​ខៀវ​មាន​រាប់​សិប​គូ អ៊ីចឹង​ខ្ញុំ​ក៏​ប្រហែល​ជា​ជន​ស្អប់​ជាតិ​ដែរហើយ​, ហត់​ចិត្ត​ណាស់​ជាមួយ​នឹង​មនុស្ស​អស់​នេះ​»

យ៉ាង​ណា​មិញ​នេះ​គ្រាន់​តែ​ជា​ការ​លើក​ឡើង​ពី​បណ្ដា​អ្នក​លេង​បណ្ដាញ​សង្គម​នានា​ប៉ុណ្ណោះ​ ស្ថាប័ន​រដ្ឋ​ និង​អង្គភាព​ប្រកួត​មិន​ទាន់​មាន​ចេញ​មក​ប្រតិកម្ម​ឬ​ឆ្លើយតប​ទៅ​ នឹង​រឿង​នេះ​ថា​យ៉ាង​ណា​នៅ​ ឡើយ​នោះ​ទេ​ ហើយ​សូម្បី​តែ​សាមី​ខ្លួន​ផ្ទាល់​ក៏​មិន​បង្ហាញ​ពី​ការ​ឆ្លើយ​តប​ចំពោះ​ករណី​នេះ​យ៉ាង​ណា​នោះ​ដែរ​។

Telegram-Troryorng

Share.