កាលពី​រាត្រី​ថ្ងៃទី៤ ខែធ្នូ  ឆ្នាំ២០២១នេះ កម្មវិធី​ប្រកួតប្រជែង​សម្រស់ Miss Grand International 2021 បាន​ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ ចំណែកឯ​រាជិនី​ដែល​បាន​គ្រង​មកុដ​ដ៏​ល្អ​ឯក​នេះ គឺ​បាន​ទៅលើ បវរកញ្ញា Nguyen Thúc Thuy Tiên  មកពី​ប្រទេស​វៀតណាម។

នៅក្នុង​វគ្គ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នេះ បវរកញ្ញា​ដែលមាន​ក្នុងចំណោម Top 5 គឺមាន Miss Grand South Africa  Miss Grand Puerto Rico  Miss Grand Vietnam  Miss Grand Brazil Miss Grand Ecuador។ នៅពេល​ប្រកាស​លិទ្ធ​ផលម្នាក់ៗភ័យ​បុក​ពោះ​គ្រប់គ្នា។ ក៏ប៉ុន្ដែ​សម្រាប់ បវរកញ្ញា​វៀតណាម Nguyen Thúc Thuy Tiên គឺអាច​ធ្វើបាន​សម្រេច​យ៉ាង​អស្ចារ្យ នាង​ទទួលបាន​មកុដ Miss Grand International 2021។

សូម​ជម្រាបជូន​ថា សម្រាប់ Miss Grand International 2022 ត្រូវបាន​ប្រគល់​សិទ្ធ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត គឺ​បាន​ទៅលើ​ប្រទេស​ឥណ្ឌូនេស៊ី៕

Telegram-Troryorng
Share.