ជាដំបូងសូមអបអរសាទរជូនចំពោះបវរកញ្ញាវៀតណាម ឬ Miss Grand Vietnam ដែលបានបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់ជាតិក្លាយជានារីទីមួយដណ្ដើមបានមកុដ Miss Grand International ត្រលប់ទៅ ស្រុកកំណើត។

សូមចុច​អាន រកឃើញ Miss Grand International 2021 ហើយ បានទៅលើ …

ប៉ុន្តែបើងាកមកអ្នកគាំទ្រនៅ កម្ពុជាវិញ មហាជន​មួយ​​ចំនួន​​​នៅ​ តែ​ក្ដៅ​ ស្លឹកត្រចៀក ហើយសម្ដែងការមិនពេញចិត្ត​​និង​មិន​អស់​ចិត្ត​ចំពោះ​​​រឿង​ឈុត​ evening gown (ឈុត​រ៉ូប​រាត្រី​) ទោះកម្មវិធីបានបញ្ចប់ទៅ ហើយក្ដី។

សង្កេត​តាម​រយៈ​ផេក​គាំទ្រកម្មវិធី​ប្រកួត​សម្រស់​ធំៗ និង​ Group ហ្វេសប៊ុក​នានា​បាន​ចេញ​មក​សម្ដែង​ការ​យល់​ឃើញ​ផ្សេង​ៗដែល​ភាគ​ច្រើន​គឺ​បង្ហាញ​ការ​មិន​សូវ​ជា​ពេញ​ចិត្ត​ប៉ុន្មាន​នោះ​ទេ​ ចំពោះ​ឈុត​ Evening Gown ពិសេស​ឈុត​ទទួល​ពានរង្វាន់​ Top 10 របស់​បវរកញ្ញា​ ប៉ូ​គីម​ថេង សុតធីតា ថែម​ទាំង​មាន​ការ​ប្រៀបធៀប​ឈុត​រ៉ូប​រាត្រីរបស់​ Miss Grand Cambodia ឆ្នាំ​មុន និង ​ឆ្នាំ​​នេះ ​ទៅ​ នឹង​ឈុត​តួ​ល្ខោន​យក្ខិនី​ និង​ឈុត​ឡក​ម៉ុងសាយ​ផង​ដែរ​។

ថ្វីត្បិត​តែ​មាន​ការ​រិះគន់​ខ្លះ​ៗ​ពី​សំណាក់​អ្នក​គាំទ្រមួយ​ចំនួន​ក៏​ពិតមែន​ ប៉ុន្តែ​ក៏​នៅ​ មាន​អ្នក​គាំទ្រ​មួយ​ចំនួន​ផ្សេង​ទៀត​ បាន​ចេញ​មក​ឆ្លើយ​តប​និង​ការពារ​ឈុត​រ៉ូប​រាត្រី​ដែល​បវរកញ្ញា​ខ្មែរ​ស្លៀក​នេះ​ថា​ស្អាត​និង​ស័ក្ដិសម​ហើយ​ ថែម​ទាំង​លើក​ឡើង​ទៀត​ថានៅ​ មាន​ឱកាស​អភិវឌ្ឍឈុត​ឱ្យ​បាន​ស្អាត​ល្អ នៅ ក្នុង​ការ​ប្រកួត​ឆ្នាំ​ក្រោយ​ៗ​ទៀត​។

ខាងក្រោមនេះគឺ​ជា​មតិ​ជុំវិញ​បញ្ហា​ចម្រូងចម្រាស រឿង​ឈុត​ Evening Gown ដែល​បវរកញ្ញ​កម្ពុជា​ ប៉ូគីមថេង សុតធីតា បាន​គ្រង​នៅ​ រាត្រី​ប្រកួត​ផ្ដាច់​ព្រ័ត្រ​និង​ទទួល​រង្វាន់ Top10 ក្នុង​កម្មវិធី​ប្រកួត​ Miss Grand International កម្មវិធី​សញ្ជាតិថៃ​ ព្រោះ​មាន​មេ​គំនិត​ឬ​ម្ចាស់​ជា​ជនជាតិថៃ​ គឺ​លោកNawat Itsaragrisil 

Telegram-Troryorng

Share.