ក្រុម​បាល់ទាត់​ម៉ាឡេស៊ី និង​វៀតណាម បាន​ឡើង​ឈរ​កំពូល​តារាង​ពូល B បណ្តោះអាសន្ន​ក្នុង​ពានរង្វាន់​​បាល់ទាត់ AFF Suzuki Cup 2020 ដែល​រៀបចំ​ឡើង​នៅ​ប្រទេស​សិង្ហបុរី ក្រោយ​ប្រកួត​បើក​ឆាក​ក្រុម​ទាំង​រក​បាន​ជ័យជម្នះ​ដូចគ្នា នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​៧ ខែ​ធ្នូ ឆ្នាំ​២០២១ ខណៈ​ក្រុម​សិង្ហបុរី និង​ថៃ ឈរ​កំពូល​តារាង​ពូល A។

សម្រាប​ប្រកួត​បើក​ឆាក​​ពូល B វិញ​ម៉ាឡេស៊ី បាន​ឈ្នះ​កម្ពុជា ៣-១ ហើយ​​វៀតណាម បាន​ប្រកួត​ឈ្នះ​ក្រុមឡាវ លើ​ទីលាន​កីឡដ្ឋាន Bisan Stadium។

ខាងក្រោមនេះគឺជាតារាងចំណាត់ថ្នាក់ពូល B៖

សម្រាប់​ប្រកួត​បន្ទាប់ម៉ាឡេសុី ត្រូវជួប ឡាវ ម៉ោង៤:៣០ល្ងាចថ្ងៃទី៩ ខែធ្នូ ខណ:កម្ពុជា ត្រូវ​ជួប​​ឥណ្ឌូណេស៊ី ​កម្ពុជា ត្រូវ​ជួប​​ឥណ្ឌូណេស៊ី វេលា​ម៉ោង​៧:៣០នាទី​ល្ងាច​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២១ លើ​ទីលាន​កីឡដ្ឋាន​ Bisan Stadium ជាមួយ​គ្នា៕

Telegram-Troryorng

Share.