Ernando Ari

យោងតាម​សារព័ត៌មាន​របស់​ឥណ្ឌូណេស៊ី បាន​បញ្ជាក់​ថា​ មាន​កីឡាករ​ឥណ្ឌូណេស៊ី​ចំនួន​៥ រូប​នឹង​មិន​អាច​បង្ហាញ​ខ្លួន​ក្នុង​ប្រកួត​បើក​ឆាក​របស់​ខ្លួន​ក្នុង​ពាន AFF Suzuki Cup 2020 ទល់​ជាមួយ​កម្ពុជា។

ចំពោះ​កីឡាករ​ ០៤នាក់​មាន​ អ្នកចាំទី Ernando Ari, អ្នកចាំទី Nadeo Argawinata, ខ្សែការពារ Rizky Ridho, ខ្សែការពារ Rizky Dwi នឹងទៅដល់ប្រទេសសិង្ហបុរីនៅ ថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ​២០២១។

ខណ:ខ្សែបម្រើស្លាបម្នាក់ទៀតគឺ Egy Vikri មិនអាចចូលរួមជាមួយក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ដោយសារជាប់លេងឲ្យក្លិប FK Senica លីគកំពូលរបស់ប្រទេសស្លូវ៉ាគី ប៉ុន្តែបើឥណ្ឌូណេស៊ី អាចឡើងទៅ កាន់វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្តគេនឹងអាចមកជួយក្រុមជម្រើសជាតិបាន។

Egy Vikri

ដូច្នេះការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ទល់នឹងឥណ្ឌូណេស៊ី នៅ ក្នុងពូលB នាល្ងាចម៉ោង៤:៣០ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ពុំមានកីឡាករទាំង៥នាក់ខាងលើឡើយ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករទាំង២៥រូបរបស់ឥណ្ឌូណេស៊ី៖
អ្នកចាំទី៖ Syahrul Fadil, Muhammad Riyandi
ខ្សែការពារ៖ Fachrudin Aryanto, Victor Igbonefo,Asnawi Mangkualam ,Pratama Arhan,Rachmat Irianto,Ryuji Utomo ,Marckho Meraudje ,Edo Febriansyah ,Alfeandra Dewangga ,Elkan Baggott។
ខ្សែបម្រើ៖ Evan Dimas, Kadek Agung ,Witan Sulaeman ,Syahrian Abimanyu
Ricky Kambuaya ,Ramai Rumakiek ,Yabes Roni ,Ahmad Agung។
– ខ្សែប្រយុទ្ធ៖ Irfan Jaya ,Dedik Setiawan,Egy Maulana ,Kushedya Yudo,Ezra Walian, Hanis Saghara៕

Nadeo Argawinata
Rizky Ridho
Rizky Dwi
Telegram-Troryorng
Share.