ខេត្តបន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យផ្ទៃដីតំបន់3បឹងទន្លេងសាបមាន ១២២៩៧ ហិកតា រុកទន្ទ្រានយកកាន់កាប់ ៥៣៥០ ហិកតា អ្នកទន្ទ្រានយកមានចំនួន ៤៣៩នាក់ អ្នកដែលរានត្រូវដាំឫស្សីផ្អែមឡើងវិញ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីលើកឡើងកិច្ចប្រជុំនៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ​២០២១​នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានរាយការណ៍ថា រាជរដ្ឋាភិបាលបានចេញអនុក្រិត្យលេខ១៩៧ បានកំណត់បង្កើតដែល ព្រៃលិចទឹកតំបន់3ខេត្តជាប់បឹងទន្លេសាបខេត្តបន្ទាយមានជ័យបានដីតំបន់៣មានទំហំ ១២២៩៧ ហិកតា ក្នុងភូមិសាស្គ្រស្រុកចំនួន2មាន ស្រុកព្រះនេត្រព្រះ មានចំនួន៣៤ចំណុច និងស្រុកមង្គលបូរីមានចំនួន១៤ចំណុច ដែលស្រាវជ្រាវបឋមដោយមន្ត្រីកសិកម្មរុក្ខាប្រម៉ាញ់ និង នេសាទខេត្ត រកឃើញការទន្ទ្រានដីព្រៃតំបន់៣ មានចំនួន១១ទីតាំងស្មើផ្ទៃដីប្រមាណ ៥៣៥០ហិកតា ស្ថិតក្នុងឃុំចំនួន២ ក្នុងស្រុកព្រះនេ ត្រព្រះ ទី១. ឃុំប្រាសាទបានទន្ទ្រានកាន់កាប់ដីតំបន់បីចំនួន៣ទីតាំងស្មើ៦៥០ហិកតា និងទី២.ឃុំភ្នំលៀបបានទន្ទ្រានកាន់កាប់ដីក្នុងតំបន់ ៣ចំនួន៨ទីតាំងស្មើ ៤៧០០ហិកតា ក្នុងភូមិសាស្ត្រស្រុកព្រះនេត្រព្រះមានការរំលោភចូលអាស្រ័យផលពីប្រជាពលរដ្ឋចំនួន ៤៣៩ នាក់ ក្នុងនោះពលរដ្ឋក្រៅស្រុកចំនួន២០នាក់។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយ៍កម្មសំណង់និងសូរិយោដីបានមានប្រសាសន៍ថា ក្រោយពេ លរាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រិត្យលេខ ១៩៧ ចុះថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១១ បានកំណត់បង្កើតដែនព្រៃលិចទឹកតំបន់៣មានខេ ត្តចំនួន៦ជាប់បឹងទន្លេសាបដែលមានផ្ទៃដី ៦៤៧,៤០៦ ហិកតា មានចំនួន ៨០២ចំណុច។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ដីព្រៃលិចទឹកតំបន់៣ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលរកឃើញមានការទន្ទ្រានកាន់កាប់ត្រូវដកហូតជាសម្បត្តិរដ្ឋវិញទាំងអស់ ហើយត្រូវពង្រឹងការបង្ក្រាបទប់ស្កាត់ការរុករានទន្រ្ទានដីព្រៃលិចទឹកឲ្យបាន មិនឲ្យរំលោភបំពានបន្តទៀតបើរកឃើញប្រជាពលរដ្ឋអាស្រ័យផលស្រូវជិតទុំ បន្តអោយគាត់ប្រមូលផលហើយធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពលើដីព្រៃលិចទឹកបន្តទៀត។ ហើយ ជនដែលបានទន្ទ្រានកាន់កាប់ត្រូវអោយដាំឫស្សីផ្អែមឡើងវិញ អាជ្ញាធរនិងមន្ត្រីជំនាញត្រូវពិនិត្យនិងបោះបង្គោលឡើងវិញតាមគោលដៅ ចា ស់ដើម្បីទុកព្រៃធ្វើជម្រកមច្ឆាជាតិ៕

អត្ថបទ៖ប៉ោយប៉ែត

Share.