ខេត្តព្រះសីហនុ៖ អនុវត្តន៍តាមផែនការរួមរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដែលមានឯកឧត្តម គួច ចំរើន អភិបាលខេត្តជាប្រធាន លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកនិងកម្លាំងន គរបាលទេសចរណ៍ របស់ស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយសមត្ថកិច្ចចម្រុះ អាជ្ញាធរពាក់ពន្ធ័ ចុះត្រួតពិនិត្យសុវត្ថិភាពតាមឆ្នេរសមុទ្រ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ទូទៅជូនពលរដ្ឋ អ្នកទេសចរណ៍ជាតិនិងបរទេសដែលមកលេងកម្សាន្តក្នុងខេត្តព្រះសីហនុ។

មន្ត្រីនគរបាលដែលចុះបំពេញការងារជាប្រចាំបានប្រាប់ថា កម្លាំងនគរបាលមានបំពាក់មធ្យោបាយចលត័ដូចជា កង់ និងម៉ូតូកង់បីជាដើមនៅ លើឆ្នេរ ដើម្បីត្រៀមជួយដឹកជញ្ជូនពលរដ្ឋទៅសង្គ្រោះភ្លាមៗក្នុងករណីមានហេតុការណ៍គ្រោះថ្នាក់នៅតាមឆ្នេរ។ ជាមួយគ្នានេះ មន្ត្រីនគរបាលជំនាញបញ្ជាក់បន្ថែមថា បច្ចុប្បន្នរដ្ឋបាលខេត្ត តាមរយៈមន្ទីរទេសចរណ៍បានរៀបចំប្រពន្ធ័ពោងសម្គាល់ទី ដើម្បីកំណត់កន្លែងដែលអនុញ្ញាតឲ្យពលរដ្ឋ ឬអ្នកទេសចរណ៍អាចចុះលេងបាន ក្នុងនោះចាប់ពីឆ្នេរខ្សាច់ទៅដល់ទីតាំងដែលចងពោង ទុកសម្រាប់អ្នកចុះមុជទឹក និងហាមដា ច់ខាតមិនឲ្យម៉ូតូទឹកឬអូបរ័ ទូកយន្តតូច ធំ បើកបរចូលបានឡើយ ដើម្បីរក្សាសុវត្ថិភាពអ្នកចុះលេងទឹកសមុទ្រ។ ចំណែកអ្នកចុះលេងទឹកស មុទ្រក៍មិនអនុញ្ញាតឲ្យចេញទៅលេងឬមុជទឹកហួសខ្សែពោងដែរ។

ក្រៅពីនេះអាជ្ញាធរបានរៀបចំប៉មឆ្មាំសមុទ្រមួយចំនួនទៀត ដាក់ពង្រាយតាមឆ្នេរ ដើម្បីឲ្យសមត្ថកិច្ចឬក៍កងឆ្មាំសមុទ្រ ឡើងប្រចាំការត្រួតពិ និត្យស្ថានភាពទូទៅពេលមានភ្ញៀវទេសចរណ៍ចុះលេងទឹក និងត្រៀមសង្គ្រោះអ្នកដែលជួបហេតុការណ៍លង់ទឹកឬគ្រោះថ្នាក់ជាយថាហេតុណាមួយ៕

Share.