បាត់ដំបង៖ ករណីផ្ទុះអាវុធជាច្រើនគ្រាប់បង្កភ្ញាក់ផ្អើលទាំងយប់ក្នុងស្រុកសំឡូត រួចជនបង្កគេចខ្លួនចូលព្រៃក្រាស់បាត់ស្រមោល សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ ។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ករណីបាញ់បោះសេរីខាងលើនេះ រហូតដល់យប់ ថ្ងៃទី ០៧ ខែធ្នូ កន្លងមកនេះ នៅមិនទាន់បានរកឃើញមុខសញ្ញាល្មើសនៅឡើយ ហើយកម្លាំងជំនាញកំពុងតែមមាញឹកចុះស្រាវជ្រាវស្វែងរក បន្ទាប់ពីមានទំនាស់ពាក្យសម្តីគ្នាជាមួ យកូនប្រសារ រហូតទាញកាំភ្លើងបាញ់ឡើងលើជាច្រើនគ្រាប់ កាលពីយប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះជនបង្កផ្ទាល់ ស្ថិតក្នុងភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។

ករណីខាងលើនេះសមត្ថកិច្ចបានរករកឃើញ សំបកគ្រាប់ដែលបាញ់រួច ចំនួន ២១គ្រាប់ ហើយអាវុធដែលជនសង្ស័យប្រើម៉ាក AK-47 ។

យោងតាមប្រភពដាច់់ដោយឡែកមួយទៀតបានបញ្ជាក់ដែរថា  នៅមុនពេលកើតហេតុជនបង្កឈ្មោះ សុខ គង់ ភេទប្រុស អាយុ ៥៤ឆ្នាំ ជាប្រជាពលរដ្ឋ បានផឹកស្រាស្រវឹងជោកជាំ ហើយបានទាស់សម្តីគ្នាជាមួយកូនប្រសារតិចតួច ក៏ស្ទុះទៅទាញកាំភ្លើងដែលលាក់ទុកជាយូរ រួចបាញ់តម្រង់ទៅលើចំនួន ២១គ្រាប់ ប៉ុន្តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ ភ្លាមៗជនបង្កក៏បានលីកាំភ្លើងដើរចូលក្នុងព្រៃបាត់តែម្តង។

ចំពោះករណីខាងលើនេះដែរ សមត្ថកិច្ចទាំង៣កងឯកភាពកំពុងតែដុតដៃ ដុតជើងក្នុងការស្វែងរកជនសង្ស័យ​មកចាត់ការតាមច្បាប់៕

អត្ថបទ៖ ដំបងក្រញូង

សូមទស្សនាវីឌីអូខាងក្រោម ៖

Share.