ខេត្តព្រះសីហនុ ៖ នៅ ថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១ ដោយមានការដឹ កនាំបញ្ជារ ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បន្តចុះពន្យ ល់អប់រំ ដល់បងប្អូនសាធារណៈជន អ្នកបើកបរយានយន្តគ្រប់ប្រភេទ ដែលប្រើប្រាស់ផ្លូវជាប់សាលាសង្កាត់លេខ២ (ផ្លូវមិត្តភាព ឬផ្លូវលេខ ៨០០) ឡើងទៅ វត្តលើ ភ្ជាប់ទៅ ផ្លូវជាតិលេខ៤ (ផ្លូវលេខ៨០១) ឲ្យអនុវត្តន៍តាមស្លាកបញ្ជាចរាចរណ៍ ក្រោយអាជ្ញាធរដាក់ស្លាលេខបញ្ជា ចរាចរណ៍«ហាមបត់ឆ្វេង»នៅ ចំណុចផ្លូវនោះ ទាំងពេលបត់ឡើងទៅលើ និងទាំងចុះផ្លូវចំណោតមកក្រោម។

វិធានការនេះធ្វើឡើងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចផ្លូវបត់ឡើង ចុះនេះ ដែលកន្លងមកឃើញកើតមានជាបន្តបន្ទាប់។ ជាជំហានដំបូងនគរបាលចរាចរណ៍ អនុវត្តន៍ការអប់រំណែនាំ បង្ហាញពីផ្លាកបញ្ជាចរាចរណ៍ ជូនដល់អ្នកបើកបរយានយន្តផ្សេងៗជ្រាប និងតម្រូវឲ្យអនុវត្តន៍តាមស្លាកសញ្ញានេះជាដាច់ខាត ហើយនៅ ជំហានបន្ទាប់ ក្រោយការអប់រំណែនាំមួយ រយៈពេលខ្លី នគរបាលចរាចរណ៍ និងការធ្វើផាកពិនយ័តាមច្បាប់ចរាចរណ៍។

សូមបញ្ជាក់ជូនថា បើសិនជាបងប្អូនអ្នកធ្វើដំណើរចុះពីវត្តលើផ្លូវលេខ៨០១ មកមិនអាចបត់ឆ្វេងបានទេ គឺត្រូវបត់ស្តាំ មកតាមទិសសាលាសង្កាត់លេខ២ ។ ​តែបើបងប្អូនប្រជាពលរដ្ឋធ្វើដំណើឡើងពីទិសផ្លូវសង្កាត់លេខ២(ផ្លូវមិត្តភាព ឬផ្លូវលេខ៨០០) ចង់ឆ្ពោះទៅ វត្តលើ ក៍មិនអនុញ្ញាតឲ្យបត់ឆ្វេងឡើងបានដែរ គឺត្រូវវាងរកផ្លូវស្រប ដើម្បីបត់ស្តាំបាន ទើបអនុញាត ៕

Share.