បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីនឹងត្រូវដឹងច្បាស់នៅថ្ងៃទី២៤ខែធ្នូឆ្នាំ២០២១នេះហើយបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ។

នេះបើតាមការប្រកាសរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី៩ ខែធ្នូឆ្នាំ២០២១នេះក្នុងពេលអញ្ជើញចុះត្រួតពិនិត្យ ការដ្ឋានសាងសង់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានប្រកាសអំពីបេក្ខភាពបម្រុងនាយករដ្ឋមន្ត្រី៤រូប របស់គណបក្សប្រជាជនកម្ពុជាដែលក្នុងនោះមានទាំងកូនប្រុសច្បងរបស់សម្តេចគឺឯកឧត្តម ហ៊ុន ម៉ាណែតផងដែរ៕

Share.